Top Mobile Banner

ជម្ងឺសរសៃប្រសាទនៅក្នុងការយកចិត្តទុកដាក់ពី CHH

ដោយ ពិន សំខុន
សហគមន៍ខ្មែរនៅឡូវែល ជាជំពូកប្រជា ពលរដ្ឋភៀសខ្លួន ដែលមកពីប្រទេសសម្បូរដោយ“បញ្ហាផ្លូវចិត្តនឹងការភិតភ័យ”យូរឆ្នាំ, មកនៅប្រទេសថ្មីប្រកបដោយការធានាសន្តិសុខគ្រប់គ្រាន់ ច្រើនឆ្នាំក៏ដោយក្តី ក៏នៅមានប្រជាពលរដ្ឋដ៏ច្រើន នៅឡើយ ពុំទាន់ទទួលនូវការកក់ក្តៅពីសន្តិភាព នៃប្រទេសថ្មី ដូចជានៅអាមេរីកនេះនៅឡើយ ទេ, ហេតុនេះហើយបានជាអង្គការសុខភាពសង្គម បានរកឃើញថា ក្នុងសហគមន៍ខ្មែរមានបញ្ហាសុខភាពផ្លូវចិត្តច្រើនករណី ដែលកើតឡើងពីសរសៃ ប្រសាទ ដែលរងសម្ពាធបញ្ហាផ្វូវចិត្ត ហើយក៏ក្លាយ ជាជម្ងឺស្រាលឬក៏ធ្ងន់ច្រើនរូបភាព ដែលគ្រូពេទ្យ គេមានសមត្ថភាពអាច“ព្យាបាលបាន” ប៉ុន្តែភាគ ច្រើននៃសាមីខ្នួន តែងយល់ថា “ខ្លួនគ្មានឈឺអ្វី ទេ”!។
យើងបានជួបសម្ភាសន៍បុក្គលិកឯកទេស ធ្វើ ការនៅ ជះះ 9ជនេតរេ ថៀរ ផៀះេ នាដ លោះនិងប ជា“មជ្ឈមណ្ឌលនៃសេចក្តីសង្ឃឹមនឹងព្យាបាល” នៅឡូវែល គឺនាង ម៉ាណា ឃៀង, លោក ទី ឈុន, លោក នីគី កូឡូញ៉ា ជាអ្នកគ្រប់គ្រង គេបានពន្យល់ ថា“បញ្ហាផ្លូវចិត្តរបស់បុគ្គលម្នាក់ៗអាចនឹងផ្តល់ផល វិបាកអវិជ្ជមានដល់អ្នកជម្ងឺដល់ក្រុមគ្រួសារនឹង ដល់សង្គម ដែលវានឹងក្លាយទៅជាជម្ងឺសង្គម ប្រសិន បើគ្មានការទប់ស្កាត់ តាមវិធីព្យាបាលវេជ្ជសាស្ត្រ នៃអ្នកជម្ងឺសរសៃប្រសាទទេនោះ”។
កញ្ញា ម៉ាណា ឃៀង អ្នកឯកទេសនាមជ្ឈ មណ្ឌល ជះះ បានចេញទៅធ្វើការជារឿយ នៅ សាលារៀន ដើម្បីជួបប្រស្រ័យទាក់ទងជាមួយក្រុម យុវជន-យុវនារី ភាគច្រើនជាខ្មែរ ដើម្បីណែនាំឱ្យ និយាយពីបញ្ហាមួយចំនួន ដែលគេមិនសូវនិយាយ តែជាបញ្ហាដែលតែងតែកើតក្នុងសង្គមជាញឹកញាប់ ដូចជាបញ្ហា“ទំនាក់ទំនងរវាងយុជន-យុវនារីសម័យ” ជាដើម… ឪពុកម្តាយនៅពេលមកដល់សហរដ្ឋ អាមេរីក ជាសង្គមនៃច្បាប់ថ្មីស្រឡាងសម្រាប់ពួក គាត់ ប៉ុន្តែពួកគាត់មិនមានបទពិសោធន៍គ្រប់គ្រាន់ សម្រាប់អប់រំ ការពារកូនចៅរបស់គាត់ទេ ម៉្លោះ ហើយកូនចៅខ្លះគ្នាជួបប្រទះឧប្បត្តិហេតុដែលជា“គ្រោះថ្នាក់ផ្លូវចិត្ត”ដោះស្រាយមិនរួច ហើយមាន ខ្លះក៏មិនហ៊ានប្រាប់ឪពុកម្តាយខ្លួនថែមទៀត… រឿងដែលគេស្មានថា“តូច”នេះ បានក្លាយទៅជា រឿងធំក្នុងសង្គម ដែលកាលពី១០-២០ឆ្នាំមុន ក្រុមគ្រួសារខ្មែរនៅចងចាំនៅឡើយ ដូចជាបញ្ហាៈ កូនចូលក្នុងសង្គមងងឹតនៃពួក“គ្ហេង”សងសឹក សម្លាប់គ្នារាល់ថ្ងៃ, កូនចៅនៃគ្រួសារជនភៀសខ្លួន រៀនមិនបានខ្ពស់ស្ទើរគ្រប់គ្នា, មានយុវជនអ្នកឈឺ ចាប់ក្នុងចិត្តមួយចំនួន សម្លាប់ខ្លួនឯង, យុវជន- យុវនារីខ្លះ មានបន្ទុកគ្រួសារ(កូន)តាំងពីមិនទាន់ ពេញវ័យ, គ្រួសារលែងលះបែកបាក់គ្នាគ្មានសល់ …។ល។ ចំនួនដ៏ច្រើន នៃវិបត្តិសង្គមនាពេលនោះ បានចុះថយជាលំដាប់ដោយសារមួយភាគមកពី ការបង្កើន“សកម្មភាពព្យាបាលអ្នកជម្ងឺខាងផ្លូវចិត្ត” ក្នុងគ្រប់ជាន់ថ្នាក់នឹងគ្រប់ស្រទាប់នៃវ័យរបស់ មនុស្ស ។
នៅពេលចេញទៅជួបក្រុមសិស្ស ឬនិស្សិត នៅសាលារៀនក្នុងកម្មវិធិដែលសាលានិមួយៗបាន រៀបទទួល ម៉ាណា និយាយថាៈ ខ្លួនមានភារៈ កិច្ច ណែនាំនៅសហគមន៍យុវជន សិស្សានុសិស្ស ដែលងាយស្រួលនឹង“ខូចខាតដល់ផ្លូវចិត្ត” ពីបញ្ហាដែលកើតឡើងក្នុងជីវភាពរាល់ថ្ងៃរបស់យុវវ័យ មានៈ -កង្វល់ក្នុងចិត្តដែលកើតពីការខ្លាចក្នុងទំនាក់ ទំនងជាសិស្សស្រី-ប្រុស, -ទំនាក់ទំនងជាមិត្ត-ជា ស្នេហា, -កង្វល់ពី“ការងាររួម”ស្រី-ប្រុសជាកម្លាំង សាមគ្គី, ឬក៏-កង្វល់ផ្សេងទៀត នៃការគំនុំចង់ សងសឹក ចង់ភ្លើតភ្លើនតាមសន្ទុះចិត្ត… អាចនឹង ធ្វើឱ្យមនុស្សម្នាក់ៗប្រព្រឹត្តអំពើមិនគប្បី ធ្វើហឹង្សា ឬក៏ធ្វើបាបខ្លួនឯងក៏មាន… ម៉ាណាបន្តថាៈ ទាំង នោះមិនមែនជាអំពើឆ្កួតលីលារបស់មនុស្សទេ ហើយ ក៏គេមិនគួររង់ចាំដល់“វិបត្តិ”កើតឡើង ទើបគេទៅ រកមធ្យោបាយ“ព្យាបាល”នោះទេ, កញ្ញា ម៉ាណា និយាយថា នាងចេញទៅធ្វើការពន្យល់ធ្វើសិក្ខា សាលាធ្វើសកម្មភាពការពារ ក្នុងចំណោមយុវជន យុវនារី ពី១៤-១៩ឆ្នាំ ឱ្យប្រុងប្រយ័ត្នពី“ហឹង្សា នៃរួមភេទ” គ្រប់គ្រងពីការ“ណាត់ជួបគ្នារវាងស្រី ប្រុស”… ដែលធម្មតាមាតាបីតាមិនសូវប្រើពេលសម្រាប់“ពិគ្រោះជាមួយកូនស្រី-ប្រុស”របស់ខ្លួន នោះទេ ហើយកិច្ចការអស់នោះតែងតែកើតឡើង ហើយបានផលជា“អវិជ្ជមាន”ជាញឹកញយ។ នាងរំលឹកថា“យើងផ្តោតការងារយើងជាមួយយុវជន មិនមែនទៅលើរឿងភេទទេ តែក្នុងរឿងទំនាក់ ទំនងយុវជន-យុវនារី ច្រើនជាង… ការពិតទៅ ម៉ាណា ខ្លួនឯង ជានារីនៅវ័យក្មេងម្នាក់កំពុងតែ ធ្វើកិច្ចការមួយដែលម្តាយខ្មែរទូទៅមិនសូវចូល ចិត្តនិយាយ“ដោះស្រាយបញ្ហាយុវវ័យ”ប្រាប់កូន ស្រីប្រុសជំទង់របស់ខ្លួនទេ ពីព្រោះក្នុងវប្បធម៌ខ្មែរ នឹងសាសន៍ជាច្រើន គេគិតថាជា“រឿងហាមឃាត់” មិនអាចនិយាយជាសាធារណបានទេ គឺគ្រាន់តែ ហាមមិនឱ្យធ្វើនេះ មិនឱ្យធ្វើនោះ គេត្រឹមតែថា “វាជាអំពើបាប”តែប៉ុណ្ណោះ… ផ្ទុយទៅវិញ នៅពេល ម៉ាណា ទទួលការទុកចិត្តបានពីកូនសិស្សស្រីប្រុស ពែលណាភ្លាម ពេលនោះ ជាស្ត្រីស្រាប់អាចនឹង លើកហេតុផលបានច្រើននឹងជ្រាលជ្រៅជាង “បុរស” ជាគ្រូបង្ហាត់បាន។
ធ្វើការទន្ទឹមគ្នានឹងម៉ាណា នៅមានលោក ទី ជុន ដែលជាអ្នកឯកទេសបុរសខ្មែរម្នាក់ទៀត ធ្វើការឱ្យជះះ ដែរ ហើយអ្នកទាំង២នោះក្រោមការគ្រប់គ្រងរបស់មេក្រុមម្នាក់ឈ្មោះ នីគី កូឡូញ៉ា។ យើងបានបន្តការពិភក្សារដ៏សំខាន់សំរាប់សហគមន៍ ខ្មែរនេះ ដែលយើងសូមលើកយកមកផ្សាយជូន នៅលេខក្រោយទៀត។ លោកអ្នកអានអាចជួបអ្នកទាំង៣ តាមទូរស័ព្ទបាន ១-៨០០-៥៤២ ៥២១២ ប្រសិនបើចង់បានពត័មានពី“ការព្យាបាន ជម្ងឺផ្លូវចិត្ត”បន្ថែម ។

ព័ត៌មានទាក់ទង