Top Mobile Banner

ចៅក្រមសហព័ន្ធទីបួនរារាំងបទបញ្ជាសញ្ជាតិកំណើតរបស់លោក ត្រាំ

ចៅក្រមសហព័ន្ធរដ្ឋម៉ារីឡែន រដ្ឋវ៉ាស៊ីងតោន និងរដ្ឋញូ ហែមសៀ បានចេញដីកាស្រដៀងគ្នានេះរួចហើយ ដើម្បីបញ្ឈប់បទបញ្ជាប្រតិបត្តិពីការអនុម័ត។
ការបង្រ្កាបរបស់រដ្ឋបាលត្រាំ លើជនអន្តោប្រវេសន៍បានជំរុញឱ្យមានការប្តឹងយ៉ាងហោចណាស់ចំនួន ១០ ក្នុងនោះ ៧ បណ្តឹងជំទាស់នឹងបទបញ្ជាសញ្ជាតិពីកំណើត។ រូបថតដោយ…Eric Lee/The New York Times
ចៅក្រមសហព័ន្ធទី ៤ រូបនេះនៅទីក្រុងបូស្តុន បានចេញដីកាហាមឃាត់បទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី ត្រាំ ដែលស្វែងរកការបញ្ចប់សិទ្ធិជាពលរដ្ឋពីកំណើតសម្រាប់កុមារនៃជនអន្តោប្រវេសន៍ដែលគ្មានឯកសារ។

Judge Leo Sorokin of the U.S. District Court for the District of Massachusetts. Photo: Diego M. Radzinschi/ALM
Judge Leo Sorokin of the U.S. District Court for the District of Massachusetts. Photo: Diego M. Radzinschi/ALM

ចៅក្រមសហព័ន្ធនៅរដ្ឋ ម៉ារីឡែន រដ្ឋវ៉ាស៊ីងតោន និងរដ្ឋ ញូ ហែមសៀ បានចេញដីកាស្រដៀងគ្នានេះរួចហើយ ដើម្បីបញ្ឈប់បទបញ្ជាប្រតិបត្តិពីការអនុម័ត។ បទបញ្ជានេះណែនាំរដ្ឋាភិបាលឱ្យបញ្ឈប់ការទទួលស្គាល់ពលរដ្ឋ កុមារទាំងឡាយណា ដែលកើតនៅលើទឹកដីសហរដ្ឋ អាមេរិកចំពោះឪពុកម្តាយដែលគ្មានឯកសារ ឬឪពុកម្តាយដែលគ្មានសញ្ជាតិ ដែលរស់នៅក្នុងប្រទេសដោយស្របច្បាប់ ប៉ុន្តែជាការរស់នៅបណ្តោះអាសន្ន។
សវនាការលើបណ្តឹងពាក់ព័ន្ធចំនួនពីរ ត្រូវបានធ្វើឡើងនៅក្នុងតុលាការស្រុកអាមេរិកក្នុង ទីក្រុងបូស្តុន កាលពីសប្តាហ៍មុន មុនពេលចៅក្រម Leo T. Sorokin ដែលត្រូវបានតែងតាំងដោយប្រធានាធិបតី បារ៉ាក់ អូបាម៉ា ។ ចៅក្រម Sorokin បានចេញដីកាកាលពីថ្ងៃព្រហស្បតិ៍។ វាមានប្រសិទ្ធភាពភ្លាមៗ និងមានវិសាលភាពគ្របដណ្តប់នៅទូទាំងប្រទេស។
ចៅក្រម Sorokin បានសរសេរនៅក្នុងការសម្រេចចិត្តរបស់គាត់ថា “ជាដំបូង ភក្តីភាពនៅសហរដ្ឋអាមេរិក កើតចេញពីការពិតនៃកំណើត”។ “វាមិនអាស្រ័យលើស្ថានភាពឪពុកម្តាយរបស់កុមារ ហើយក៏មិនត្រូវផ្តាច់មុខដូចដែលចុងចោទបានចោទប្រកាន់ដែរ។ ការអនុវត្តទស្សនៈរបស់ចុងចោទចំពោះភក្ដីភាពនឹងមានន័យថា កូនរបស់ពលរដ្ឋមានសញ្ជាតិ និងអ្នកមានលំនៅឋានស្របច្បាប់នឹងមិនមែនជាពលរដ្ឋមានសិទ្ធិពីកំណើតទេ ជាលទ្ធផលសូម្បីចុងចោទក៏មិនគាំទ្រដែរ”។
បណ្តឹងមួយក្នុងចំណោមបណ្តឹងដែលប្តឹងនៅរដ្ឋបូស្តុន ត្រូវបានប្តឹងដោយរដ្ឋចំនួន ១៨ សង្កាត់ Columbia និងទីក្រុង San Francisco ។ បណ្តឹងមួយទៀត ត្រូវបានប្តឹងក្នុងនាមម្តាយដែលត្រូវបានការពារដោយក្រុមមេធាវីដើម្បីសិទ្ធិពលរដ្ឋ ជាក្រុមសកម្មជនផ្នែកច្បាប់ដែលមានមូលដ្ឋាននៅទីក្រុងបូស្តុន។
ការបង្រ្កាបរបស់រដ្ឋបាល ត្រាំ Trump លើជនអន្តោប្រវេសន៍ទាំងស្របច្បាប់ និងខុសច្បាប់បានជំរុញឱ្យមានការប្តឹងយ៉ាងហោចណាស់ចំនួន ១០ ដោយក្នុងនោះ ៧ បណ្តឹងជំទាស់នឹងបទបញ្ជាប្រតិបត្តិស្តីពីសិទ្ធិជាពលរដ្ឋពីកំណើត។
បទបញ្ជាដែលចេញជាលើកដំបូងដោយប្រធានាធិបតី ត្រាំ បន្ទាប់ពីគាត់បានឡើងកាន់តំណែងកាលពីខែមុននឹងប៉ះពាល់ដល់កុមារដែលកើតក្រោយថ្ងៃទី ១៩ ខែកុម្ភៈ នៅសហរដ្ឋអាមេរិកចំពោះឪពុកម្តាយដែលគ្មានឯកសារ។
Mirian Albert មេធាវីជាន់ខ្ពស់របស់មេធាវីសម្រាប់សិទ្ធិពលរដ្ឋបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីសម្រេចកាលពីថ្ងៃព្រហស្បតិ៍បានផ្តល់ “ការការពារសហគមន៍ដែលងាយរងគ្រោះ និងស្ដារឡើងវិញនូវសណ្តាប់ធ្នាប់ និងយុត្តិធម៌” ៕

ព័ត៌មានទាក់ទង