លោក ត្រាំ និងលោក វ៉ាន ផ្ទុះការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយលោក ហ្សេឡែនស្គី នៅក្នុងការិយាល័យរាងពងក្រពើ របស់ប្រធានាធិបតីអាមេរិក
ដោយ សុបិន អ៊ុងវ
រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី៖ ទិដ្ឋភាពដ៏អស្ចារ្យមួយបានកើតឡើងនៅក្នុងការិយាល័យរាងពងក្រពើ (Oval) នៅសេតវិមានកាលពីថ្ងៃសុក្រទី ២៨ ខែកុម្ភៈ។ ប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី ជេឌី វ៉ាន មានជម្លោះផ្ទុះឡើងជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលធ្វើឱ្យមនុស្សជុំវិញពិភពលោកភ្ញាក់ផ្អើល។ សម្រាប់អ្នកគាំទ្រអ៊ុយក្រែន វាជាមហន្តរាយ។
វាបានចាប់ផ្តើមជាកិច្ចប្រជុំការទូតធម្មតានៅសេតវិមាន។ អាហារថ្ងៃត្រង់កំពុងត្រូវបានរៀបចំ ខណៈដែលពួកគេកំពុងជជែកគ្នា ហើយកិច្ចព្រមព្រៀងស្តីពីរ៉ែកម្រនឹងត្រូវចុះហត្ថលេខានៅពេលរសៀលនោះ ប៉ុន្តែរឿងនោះមិនអាចកើតឡើងទៅវិញ។

សម្រាប់រយៈពេល ៤០ នាទីដំបូងនៃកិច្ចប្រជុំរបស់ពួកគេ អ្វីគ្រប់យ៉ាងគឺល្អរហូតដល់អនុប្រធានបានលូកមាត់និយាយ។ លោក វ៉ាន បានឆ្លើយតបថា៖ “ឈប់សិន។ ខ្ញុំចង់ឆ្លើយតបនឹងបញ្ហានេះ… ផ្លូវទៅកាន់សន្តិភាព និងផ្លូវទៅរកភាពចម្រុងចម្រើន គឺប្រហែលជាពាក់ព័ន្ធនឹងការទូត”។ នេះជាសដីលោក វ៉ាន និយាយទៅកាន់លោក ហ្សេឡែនស្គី។
នោះហើយជាពេលដែលអ្វីៗ បានងាកទៅទិសខាងត្បូង។
លោក ហ្សេឡែនស្គី បានរៀបរាប់ថា លោកមានការចរចាជាច្រើនជាមួយលោក ពូទីន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់នៅឆ្នាំ ២០១៩ ដែលរុស្ស៊ីជាអ្នកក្បត់កិច្ចព្រមព្រៀង រួមទាំងការកាន់កាប់នៅតំបន់ គ្រីមៀ ក្នុងឆ្នាំ ២០១៤ ។
គាត់បានសួរថា “តើការទូតប្រភេទណាដែលលោក (ជេឌី វ៉ាន) កំពុងនិយាយសំដៅលើ? តើលោកចង់មានន័យអ្វី?
លោក វ៉ាន បានឆ្លើយតបថា “ខ្ញុំកំពុងនិយាយអំពីប្រភេទការទូតដែលនឹងបញ្ចប់ការបំផ្លិចបំផ្លាញប្រទេសរបស់អ្នក” ។ លោក ហ្សេឡែនស្គី បានព្យាយាមបញ្ចូលការអត្ថាធិប្បាយរបស់គាត់ ប៉ុន្តែត្រូវបានរំខានដោយលោក វ៉ាន ដែលបន្ទាប់មកគាត់បានចាប់ផ្តើមជេរប្រមាថលោក ហ្សេឡែនស្គី ដោយនិយាយថា “ខ្ញុំគិតថា វាជាការមិនគោរពសម្រាប់លោកដែលចូលមកការិយាល័យ Oval នៅសេតវិមាន ព្យាយាមដោះស្រាយរឿងនេះនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយអាមេរិក។ លោកគួរតែអរគុណចំពោះប្រធានាធិបតីដែលបានព្យាយាមបញ្ចប់ជម្លោះនេះ”។
កិច្ចប្រជុំកាន់តែអាក្រក់ទៅៗ។
លោក ហ្សេឡែនស្គី បានសួរថាតើ លោក វ៉ាន បានទៅអ៊ុយក្រែនឬអត់ទេ? លោក វ៉ាន បាននិយាយថាគាត់មិនធ្លាប់ទេ បានមើលតាមវីដេអូ។ លោក វ៉ាន បានចោទប្រកាន់លោក ហ្សេឡែនស្គី ថាមានបញ្ហានាំបុរសចូលក្នុងជួរយោធា លោក ហ្សេឡែនស្គី បានព្យាយាមនិយាយ ប៉ុន្តែត្រូវបានរំខានដោយ លោក ត្រាំ ដែលបាននិយាយទាំងកំហឹងយ៉ាងខ្លាំង។
“លោកស្ថិតនៅក្នុងស្ថានភាពអាក្រក់ខ្លាំងណាស់។ លោកមិនមានសន្លឹកបៀទេឥឡូវនេះ” គាត់បានដំឡើងសំឡេងដាក់លោក ហ្សេឡែនស្គី ហើយស្រែកថា “លោកឯងកំពុងលេងល្បែងជាមួយនឹងជីវិតមនុស្សរាប់លាននាក់។ លោកឯងកំពុងលេងល្បែងជាមួយសង្គ្រាមលោកលើកទី ៣” ។
លោក ហ្សេឡែនស្គី បានព្យាយាមនិយាយប៉ុន្តែមិនជោគជ័យ – មិនលឺសំឡេង – ដោយសារតែប្រធានាធិបតីកំពុងនិយាយខ្លាំងជាង។ ដល់ទីបញ្ចប់ ប្រធានាធិបតីបាននិយាយថា “ជាមួយយើង លោកឯងមានសន្លឹកបៀ បើគ្មានយើង លោកឯងក៏មិនមានសន្លឹកបៀដែរ” ។
ប៉ុន្មាននាទីក្រោយមក ប្រព័ន្ធផ្សព្វផ្សាយត្រូវបានបណ្តេញចេញពីបន្ទប់។
លោក ហ្សេឡែនស្គី ត្រូវបានគេប្រាប់ឱ្យចាកចេញពីសេតវិមានដោយគ្មានអ្នកគាំទ្រអមដំណើ។ គេបានកត់សម្គាល់ថា រថយន្តរបស់គាត់បានចេញពីខ្លោងទ្វារសេតវិមាននៅម៉ោង ១ និង ៤២ រសៀល។ គាត់ធ្វើដំណើទៅសណ្ឋាគារ Hay Adams ដែលទីប្រឹក្សារបស់គាត់ស្នាក់នៅ។ កិច្ចប្រជុំមានរយៈពេលតិចជាង ៣ ម៉ោង ហើយបានផ្លាស់ប្តូរភ្លាមៗនូវការគាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែន។
ក្រោយមកលោក ហ្សេឡែនស្គី បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “អរគុណអាមេរិច អរគុណសម្រាប់ការគាំទ្ររបស់អ្នក អរគុណសម្រាប់ទស្សនៈកិច្ចនេះ។ អ៊ុយក្រែនត្រូវការសន្តិភាពត្រឹមត្រូវ និងស្ថិតស្ថេរ ហើយយើងកំពុងធ្វើការយ៉ាងពិតប្រាកដ ដើម្បីរឿងនោះ”។ អឺរ៉ុបទាំងមូលបានឆ្លើយតបជាមួយនឹងការរិះគន់យ៉ាងស្រួចស្រាវលើលោក ត្រាំ និងវិធីដែលគាត់បានប្រព្រឹត្តចំពោះលោក ហ្សេឡែនស្គី ហើយបានផ្តល់ការគាំទ្ររបស់ពួកគេដល់លោក ហ្សេឡែនស្គី នៅថ្ងៃបន្ទាប់នៅឯសហភាពអឺរ៉ុប។ ការធ្លាក់ចុះនៃទំនាក់ទំនងរបស់អាមេរិកជាមួយអ៊ុយក្រែនក៏កំពុងកំណត់ឡើងវិញនូវទំនាក់ទំនងរបស់យើងជាមួយអឺរ៉ុបផ្សេងទៀត ហើយឥឡូវនេះ វាហាក់ដូចជាថា លោក ត្រាំ មានភាពជិតស្និទ្ធនឹងលោកពូទីនជាងជាមួយអឺរ៉ុប។ ទោះបីជាមានការតក់ស្លុត និងខកចិត្តក៏ដោយ អឺរ៉ុបបានរួបរួមជាមួយនឹងបុព្វហេតុរបស់អ៊ុយក្រែន ដោយមាន ឬគ្មានជំនួយពីអាមេរិក។ យ៉ាងហោចណាស់ វាជាការធូរស្រាល។ កាសែត Khmer Post USA ផ្តល់កិត្តិយសដល់លោក ហ្សេឡែនស្គី ក្នុងការបោះពុម្ពផ្សាយនេះ តាមរយៈការបោះពុម្ពសេចក្តីថ្លែងការណ៍នៃការគាំទ្រពីអ្នកដឹកនាំជុំវិញពិភពលោក៕