Top Mobile Banner

លោក សុីជីនពីន មកទស្សនៈកិច្ចផ្លូវរដ្ឋនៅកម្ពុជា២ថ្ងៃ

មេដឹកនាំចិនអាចលើកពីសិទ្ធិអំណាចយោធាចិននៅកំពង់ផែរាម
អ្នក​ឃ្លាំមើល​លើកឡើង​ថា មេដឹកនាំ​ចិន​អាច​នឹង​មក​និយាយ​ជា មួយ​មេដឹកនាំ​កម្ពុជា អំពី​លក្ខខណ្ឌ​កិច្ច​សហប្រតិបត្តិការ​កងទ័ព​ប្រទេស​ទាំង​ពីរជុំវិញ​ការ​ប្រើប្រាស់​កំពង់​ផែ​ទ័ព​រាម។
ដោយ ប្រាជ្ញ ចេវ
2025.04.01
ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង (Xi Jinping) ត្រូវ​បានគេ​ប្រកាស​ថា នឹង​មក​បំពេញ​ទស្សនកិច្ច​កម្ពុជា​នៅ​ក្នុង​ខែ​មេសា​នេះ។
អ្នកឃ្លាំមើល៖ មេដឹកនាំចិនអាចលើកពីសិទ្ធិអំណាចយោធាចិននៅកំពង់ផែរាម អ្នក​ឃ្លាំមើល​​ថា មេដឹកនាំ​ចិន​នឹងលើកឡើង​ជាមួយ​មេដឹកនាំ​កម្ពុជា អំពី​លក្ខខណ្ឌ​កិច្ច​សហប្រតិបត្តិការ​កងទ័ព​ប្រទេស​ទាំង​ពីរជុំវិញ​ការ​ប្រើប្រាស់​កំពង់​ផែ​ទ័ព​រាម។

លោក គឹម សុខ អ្នកវិភាគឯករាជ្យ
លោក គឹម សុខ អ្នកវិភាគឯករាជ្យ

អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៣១មីនា ថា មេដឹកនាំ​កំពូល​ចិន អាច​នឹង​មក​និយាយ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពី​សិទ្ធិ​អំណាច​របស់​យោធា​ចិន ដែល​អាច​ប្រើប្រាស់​កំពង់ផែ​សមុទ្រ​រាម​បាន​កម្រិត​ណា បន្ទាប់​ពី​កំពង់​ផែ ត្រូវ​បាន​ចិន​ជួយ​សាងសង់​រួចរាល់​និង​ត្រៀម​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នាពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។
លោក​ប្រធានាធិបតី ស៊ី ជីនពីង អាច​នឹង​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ការទូត​ចង្អៀត​ណា​មួយ អំពី​លក្ខខណ្ឌ​កិច្ចសហប្រតិបត្តិការ​កងទ័ព​រវាង​កម្ពុជា​និង​ចិន នៅ​តំបន់​កំពង់​ផែ​សមុទ្រ​ រាម បន្ទាប់​ពី​សាងសង់​រួច។ ជាឧទាហរណ៍ចិន​មាន​សិទ្ធិ​អំណាច​ប៉ុណ្ណានៅ​ក្នុង​ការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​យោធា​កម្ពុជា​និង​ចិន
ហើយ​ចិន​ដាក់​លក្ខខណ្ឌ​កម្រិត​ណា ដល់​ភាគី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​បើក​ឱ្យ​នាវា​ចម្បាំង​នៃ​ប្រទេស​ផ្សេង​ៗ​ទៀត ចូល​ទៅ​ក្នុង​ដែន​សមុទ្រ​រាម​នោះ។
លោក គឹម សុខ ការ​លើកឡើង​ពី​អ្នក​អត្ថាធិប្បាយ​បញ្ហា​នយោបាយ​នេះ ធ្វើ​ឡើង បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​ថា ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង (Xi Jinping) នឹង​ធ្វើ​ទស្សនកិច្ច​មក​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចំនួន​៣ គឺ​វៀតណាម ម៉ាឡេស៊ី និង​កម្ពុជា នៅ​ពាក់​កណ្ដាល​ខែ​មេសា​នេះ និង​ជា​ដំណើរ​ទស្សន​កិច្ច​នៅ​ក្រៅ​ប្រទេស​ជាលើក​ដំបូង​របស់​មេ​ដឹកនាំ​ចិន នៅ​ក្នុង​ឆ្នាំ​២០២៥។
ការ​លេច​ឮ​ពី​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ចិន​មក​កម្ពុជា​នេះ បាន​កើតឡើង​ស្របពេល​កងទ័ព​កម្ពុជា​ប្រកាស​ថា កំពង់ផែ​ទ័ព​ជើង​ទឹក​រាម ដែល​សាងសង់​ឡើង​ក្រោម​ជំនួយ​របស់​ចិន នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នៅ​ខែ​មេសា​នេះ​ដែរ។

លោក សេង វណ្ណលី
លោក សេង វណ្ណលី

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី លើកឡើង​ដែរ​ថា ថ្វីត្បិត ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី ជីនពីង មក​កាន់​កម្ពុជា ហាក់​មិន​សូវ​មាន​សារសំខាន់​សម្រាប់​ប្រទេស​ចិនប៉ុន្តែ​ចិន​គ្រាន់​តែ​ចង់​បង្ហាញ​ឥរិយាបថ​ថា កម្ពុជា​នៅ​តែ​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតដិត​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ាន ហើយ​មេដឹកនាំ​ចិន​ចង់​ឆ្លៀត​ពេល​ដើម្បី​មក​សម្ពោធ​មូល ដ្ឋាន​ទ័ព​ជើង​ទឹក​រាមដែល​ចិន​បាន​ជួយ​ស្ថាបនា​ឡើង។
កាល​ពី​ប៉ុន្មាន​អាទិត្យ​នេះ កម្ពុជា​បាន​ប្រកាស​អនុញ្ញាត​ឱ្យ​នាវា​ចម្បាំង​ជប៉ុន​ចូល​ចត​ដំបូង​គេ(​បន្ទាប់​ពី​សម្ពោធ​កំពង់​ផែ​ទ័ព​រាម​)ដើម្បី​ធ្វើ​យ៉ាង​ម៉េច​យក​ចិត្ត​ជប៉ុន។ ក៏​ប៉ុន្តែ​យើង​មើល​ឃើញ​ថា វត្តមាន​របស់​លោក ស៊ី ជីនពីង ក្នុង​ការ​បើក​សម្ពោធ​ឱ្យ​ប្រើប្រាស់​កំពង់​ផែ​ទ័ព​ជើង​ទឹក​រាម​នេះ វា​បង្ហាញ​សារសំខាន់​របស់​ចិន​នៅ​ក្នុង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​កម្ពុជា។
លោក សេង វណ្ណលី អ្នក​ឃ្លាំមើល​យល់​ឃើញ​ថា ក្រៅ​ពី​បញ្ហា​កំពង់​ផែរាម មេដឹកនាំ​ចិន​នឹង​ព្យាយាម​ប្រជ្រៀត​ខ្លួន​ចូល​ទៅ​ក្នុង​កម្មវិធី​ផ្ដល់​ជំនួយ​មួយ​ចំនួន ដែល​សហរដ្ឋ​អាមេរិក​បាន​ដក​ខ្លួន​ឈប់​ផ្ដល់​ឱ្យ​កម្ពុជា ហើយ​មេដឹកនាំ​កម្ពុជា​ក៏​នឹង​ឆ្លៀត​ឱកាស​ស្នើសុំ​កម្ចី​ពី​ចិន ដើម្បី​ធ្វើ​គម្រោង​ព្រែកជីក​ហ្វូណន ​​តេជោ ដែល​គេ​សង្ស័យ​ថាកំពុង​គ្មាន​ថវិកា​សម្រាប់​សាងសង់៕

ព័ត៌មានទាក់ទង