Top Mobile Banner

រញ្ជួយដីនៅប្រទេសថៃ ធ្វើឲ្យបាក់រលំអគារជិត៥០ជាន់ និងសង្កត់កម្មករស្លាប់ និងរបួសជាច្រើននាក់

មន្ត្រីសង់ត្រាល់៖ ពលករខ្មែរបាត់ដំណឹងក្នុងគំនរអាគារបាក់​រលំអាចមានច្រើននាក់ មន្ត្រីអង្គការសង់ត្រាល់ប្រចាំប្រទេសថៃលើកឡើងថា អាចមានពលករខ្មែរជាច្រើននាក់កំពុងបាត់ដំណឹង ហើយត្រូវបានគេសង្ស័យថាកំពុងជាប់នៅក្នុងអាគារបាក់រលំក្នុងទីក្រុងបាងកក។ ជាមួយគ្នានេះ មានសាច់ញាតិខ្លះលើកឡើងថា ពួកគាត់កំពុងរង់ចាំដំណឹងពីបងប្អូននៅក្បែរអាគារបាក់រលំ។
ដោយ វិទ្យុអាស៊ីសេរី
អាគារកំពង់សាងសង់នៅក្នុងសង្កាត់ Chatuchak ក្រុងបាងកក ប្រទេសថៃ បានបាក់រលំ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
មន្ត្រី​គម្រោង​ទទួល​បន្ទុក​ផ្នែក​ពលករ​ចំណាក​ស្រុក​នៃ​អង្គការ​សង់ត្រាល់(Central) ​ប្រចាំ​ប្រទេស​ថៃ​លោក លឹង សុផុន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៣០​មីនា​ថា យ៉ាងហោច ណាស់​មាន​ពលករ​ខ្មែរ​ចំនួន​៤​នាក់
ត្រូវ​បាន​សាច់ញាតិ​បញ្ជាក់​ប្រាប់​​ថា ពួកគាត់​ពុំ​អាច​ទាក់ទង​ទៅ​បងប្អូន​របស់​ខ្លួន និង​កំពុង​រង់ចាំ​ដំណឹង​ពី​ក្រុម​អ្នក​រុករក​នៅ​កន្លែង​បាក់​អាគារ។
ពលករខ្មែរជាច្រើននាក់ត្រូវគេសង្ស័យថាកំពុងបាត់ដំណឹងក្នុងគំនរអាគារបាក់រលំមន្ត្រីអង្គការសង់ត្រាល់ (CENTRAL) លើកឡើងថា ពលករខ្មែរដែលបាត់ដំណឹងដោយសារការបាក់រលំអាគារនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា អាចមានច្រើននាក់។

រូបរាងអគារមុនពេលរលំបាក់
រូបរាងអគារមុនពេលរលំបាក់

លោក​បន្ត​ថា ពលករ​ទាំង​នោះ ជា​អ្នក​ធ្វើ​ការ​នៅ​ក្នុង​អាគារ​កំពុង​សាងសង់​កម្ពស់​ជាង​៣០​ជាន់ ដែល​បាក់​រលំ​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​មីនា ស្ថិត​នៅ​សង្កាត់ ចាក់តុចាក់ (Chatuchak) ក្នុង​ទីក្រុង​បាងកក (Bangkok) ប្រទេស​ថៃ។
មាន​ពលករ​ខ្មែរ​មួយ​ក្រុម មាន​ចំនួន​៥​នាក់ ហើយ​ម្នាក់​ស្រី​បាន​បញ្ជាក់​ ប្រាប់​ថា គាត់​បាត់​បង​ប្រុស​បង​ស្រី​គាត់ ហើយ​បញ្ជាក់​ថា បង​ប្រុស​បង​ស្រី​គាត់ ជា​អ្នក​ធ្វើ​ការ​នៅ​លើ​អាគារ​ហ្នឹង មុន​ពេល​អាគារ​ដួល​រលំ។ គឺ​បង​ប្រុស​បង​ស្រី​គាត់​ធ្វើ​ការងារ​លើ​អាគារតែ​មក​ដល់​នេះ ប្អូនស្រី​រង់ចាំ​(​កន្លែង​អាគារ​បាក់​រលំ​) មើល​បង ហើយ​ទាក់ទង​ទៅ​បង​អត់​ទាន់​បាន​ទេ​។
លោក លឹង សុផុន អង្គការ​សង់ត្រាល់​បាន​ដាក់​មន្ត្រី​របស់​ខ្លួន​តាមដាន​ការ​រុករក​ពលករ​ខ្មែរ​បាត់​ខ្លួន នៅ​ទីតាំង​អាគារ​បាក់​រលំ។ លោក លឹង សុផុន បន្ថែម​ថា ពលករ​ខ្មែរ​ដែល​ ធ្វើ​ការងារ​នៅ​ក្នុង​អាគារ​បាក់​រលំ​និង​កំពុង​បាត់​ដំណឹង អាច​មាន​លើស​ពី​៤​នាក់ ដោយសារ​ពួក​គាត់​ចូល​ធ្វើ​ការ​តាម​រយៈ​ថៅ​កែ​ផ្សេង​ៗគ្នា។
បងប្អូន​របស់​ពលករ​ប្ដី​ប្រពន្ធ​ពីរ​នាក់ ដែល​បាត់​ដំណឹង​នៅ​ក្នុង​គំនរ​អាគារ​បាក់​រលំ​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៣១​មីនាថា មក​ដល់​ពេល​នេះ សាច់ញាតិ​បន្ត​ស្ថិត​នៅ​ក្បែរ​អាគារ​បាក់​រលំដើម្បី​រង់ចាំ​ព័ត៌មាន​ពី​ការ​រុករក​របស់​ក្រុម​ជួយ​សង្គ្រោះ និង​ព័ត៌មាន​ពី​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ។
ចំណែក​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​អះអាង​ថា មាន​មន្ត្រី​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ថៃ បាន​ចុះ​ផ្ទាល់​ដល់​កន្លែង​កើត​ហេតុ​ដែរ​នោះ បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី​២៩​មីនា​ថា ក្រសួង​បាន​ទាក់ទង​ពលករ​ដែល​រង​ផល​ប៉ះពាល់​ពី​គ្រោះ​រញ្ជួយ​ដី​នៅ​ថៃ ប៉ុន្តែ​ក្រសួង​មិន​បាន​បញ្ជាក់​ថា មាន​ពលករ​ខ្មែរ​ប៉ុន្មាន​នាក់ ដែល​ធ្វើ​ការ​នៅ​ក្នុង​អាគារ​បាក់​រលំ​នោះ​នៅ​ឡើយ។
ពលករ​ខ្មែរ​នៅ​ថៃ​រយៈពេល​៤​ឆ្នាំ​ម្នាក់ និង​ជា​អ្នក​ធ្វើ​ការ​ក្នុង​អាគារ​កំពុង​សាងសង់​មួយ​កន្លែង ដែល​ស្ថិត​នៅ​ចម្ងាយ​ពី​អាគារ​បាក់​រលំ​ប្រហែល​៥​គីឡូម៉ែត្រ លោក យ៉ុន សាយយ័ន ប្រាប់​អាស៊ីសេរី​ថា លោក​និង​កូនស្រី​អាយុ ១៩​ឆ្នាំ កំពុង​ធ្វើ​ការ​នៅ​អាគារ​ខុនដូរ​ជាន់​ទី​១៣ អំឡុង​ពេល​មាន​ការ​វាយប្រហារ​ដោយ​គ្រោះ​រញ្ជួយដី​ក្នុង​ទីក្រុង​បាងកក។

គំនរអគារក្រោយពេលរលំបាក់
គំនរអគារក្រោយពេលរលំបាក់

ពលករ​មាន​ស្រុក​កំណើត​នៅ​ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង​រូប​នេះ​បន្ត​ថា អាគារ​បាន​យោល​ខ្លាំង​ប្រហែល​៣​នាទី ធ្វើ​ឱ្យ​ឮ​សំឡេង​ប្រេះ​ថ្ម​ធ្លាក់ និង​ដាច់​សរសៃរ​ដែក រួម​ទាំង​ផ្ទុះ​ខ្សែ​ភ្លើង ហើយ​បង្ក​ឱ្យ​ក្រុម​កម្មករ​ទាំង​ខ្មែរ ភូមា និង​ឡាវ ភ័យ​ស្លន់ស្លោ​នាំគ្នា​រត់​ចុះ​ពី​អាគារ ដោយ​សំណាង​ល្អអាគារ​ដែល​មាន​ពលករ​ខ្មែរ​ធ្វើ​ការ​ជាង​១០០​នាក់ មិន​បាក់រលំ។
មុន​ដំបូង​មិន​គិត​ថា ជា​គ្រោះ​រញ្ជួយ ​ផែនដី​ទេ គិត​ថា​អាគារ​ហ្នឹង វាស្រុត នាំ​គ្នា​រត់ ហៅ​ប្អូន ហៅ​កូន។ រត់​ចុះ​មក​ពេល​ហ្នឹង អត់​ថត​ទេ រត់​រៀង​ៗ​ខ្លួន អ្នក​ខ្លះ រត់​អត់​ស្បែក​ជើង ទាំង​ភូមា ទាំង​ឡាវ ទាំង​ថៃ រត់​ចុះ​មក។ អ្នក​ខ្លះ​នៅ​ជាន់​លើ ជាន់​២៤ ទម្រាំ​មក​ដល់​ក្រោមរាង​យូរ​ដែរ។ ពេល​ហ្នឹង អាគារ​យោល​ខ្លាំង​មែន​ទែន ក្នុង​ចិត្ត​ពួក​ខ្ញុំ​ថា មិន​អាច​រស់​ទេ មិន​អាច​ជួប​ប្រពន្ធ​កូន​នៅ​ស្រុក​ទេ។
លោក យ៉ុន សាយយ័ន បន្ថែម​ថា តាម​ការដ្ឋាន​សាងសង់​អាគារ​ខ្ពស់​ៗ​ នៅ​ក្រុង​បាងកក​ភាគ​ច្រើន សម្បូរ​ពលករ​ខ្មែរ និង​ភូមា​ធ្វើ​ការ​។ លោក​បញ្ជាក់​ថា មាន​ពលរដ្ឋ​ថៃ​បាន​ប្រាប់​លោក​ថា អាគារ​កំពុង​សាងសង់​បាក់រលំ​នៅ​សង្កាត់​ចាក់តុចាក់សម្បូរ​ពលករ​ខ្មែរ​និង​ភូមា។
ប្រជាជន​ថៃ ឃើញ​ខ្ញុំ​ដើរ​តាម​ផ្លូវ គេ​សួរ​ពួក​ខ្ញុំ​ថា នៅ​ចាក់តុចាក់ មាន​ពួកម៉ាក​ឬ​បងប្អូន​ធ្វើ​ការ​នៅ​ហ្នឹង​អត់ ខ្ញុំ​ឆ្លើយ​ថា អត់​មាន​ទេ។
ហើយ​គេ​(​ជនជាតិ​ថៃ​) ថា ជនជាតិ​ខ្មែរ​ធ្វើ​នៅ​ហ្នឹង​ច្រើន​ណាស់ ហើយ​ភូមា​ក៏​ច្រើន​ដែរ។ ថៃ​អត់​សូវ​មាន​ទេ នៅ​កន្លែង​ហ្នឹង។
លោក យ៉ុន សាយយ័ន សារព័ត៌មាន​ថៃ​បាងកកប៉ុស្ដិ៍ (Bangkok Post) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០​មីនា​ថា អ្នក​ស្លាប់​ដោយសារ​បាក់​អាគារត្រូវ​បាន​គេ​រកឃើញ​កើន​ដល់​១៧​នាក់ ខណៈ​៧៧​នាក់​ទៀត បន្ត​បាត់​ខ្លួន​។
​អង្គការ​សង់ត្រាល់ បាន​បង្ហោះ​តាម​ហ្វេសប៊ុក​របស់​ខ្លួន​ថា មាន​ពលការិនី​ខ្មែរ​ម្នាក់​ឈ្មោះ ចូច សំណាងមាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ធំ បាន​រួច​ជីវិត ប៉ុន្តែ​បាន​រង​របួស​បាក់​ជើង នៅ​ពេល​មាន​ពលករ​ផ្សេង បាន​ជួយ​ទាញ​នាង​រត់​ចេញ​ពីកន្លែង​បាក់​រលំ​អាគារ​នៅ​បាងកក៕

ព័ត៌មានទាក់ទង