Top Mobile Banner

តម្លៃរថយន្តនឹងឡើងថ្លៃខ្លាំង

ដោយ៖ សុបិន អ៊ុង
ពន្ធគយ គឺជាពន្ធដែលក្រុមហ៊ុនត្រូវបង់សម្រាប់ការនាំចូលទំនិញ ហើយកម្រៃសេវាជាធម្មតាត្រូវបានបញ្ជូនបន្តទៅអតិថិជនក្នុងតម្លៃខ្ពស់ជាង។

បទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ ក្នុងការដាក់ពន្ធលើរថយន្ត ២៥% លើប្រទេសម៉ិកស៊ិក និងកាណាដា នឹងប៉ះពាល់លើអ្នកប្រើប្រាស់អាមេរិកនៅថ្ងៃទី ៣ ខែឧសភា។ វានឹងប៉ះពាល់ដល់អ្នកតាមវិធីច្រើនយ៉ាង។ ទីមួយតម្លៃឡានថ្មីនឹងថ្លៃជាងមុន ទីពីរ ប្រសិនបើអ្នកជួបគ្រោះថ្នាក់ ថ្លៃជួសជុលរបស់អ្នកនឹងខ្ពស់ជាង ហើយទីបី ការធានារ៉ាប់រងរបស់អ្នកនឹងខ្ពស់ជាងមុន។

យោងតាមសេតវិមាន ជនជាតិអាមេរិកបានទិញរថយន្ត SUVs និងរថយន្តធុនស្រាលប្រមាណ ១៦ លានគ្រឿងក្នុងឆ្នាំ ២០២៤ ហើយ ៥០% នៃរថយន្តទាំងនេះ ត្រូវបាននាំចូល។

Lotus Cars assembly line as of 2008 by Brian Snelson
Lotus Cars assembly line as of 2008 by Brian Snelson

សេតវិមានបានសរសេរថា “ពន្ធ ២៥% នឹងត្រូវអនុវត្តចំពោះរថយន្តដឹកអ្នកដំណើរដែលនាំចូល (រថយន្ត Sedans រថយន្ត SUV រថយន្តដឹកទំនិញខ្នាតតូច ឡានដឹកទំនិញខ្នាតធំ) និងរថយន្តធុនស្រាល ព្រមទាំងគ្រឿងបន្លាស់រថយន្តសំខាន់ៗ (ម៉ាស៊ីន ប្រអប់លេខ គ្រឿងបន្លាស់ និងគ្រឿងអគ្គិសនី) ជាមួយនឹងដំណើរការពង្រីកពន្ធលើផ្នែកបន្ថែម ប្រសិនបើចាំបាច់”។

ទាំងនេះគឺជាក្រុមហ៊ុនផលិតរថយន្តដែលរងផលប៉ះពាល់ដោយពន្ធគយ ដោយសារតែរោងចក្ររបស់ពួកគេស្ថិតនៅក្នុងប្រទេសម៉ិកស៊ិក និងកាណាដា៖ BMW, Ford, GM, Honda, Kia, Mazda, Nissan, Stellantis, Toyota, Volkswagen និងអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តដូចជា Michelin, GM និង Toyota ។
ជាឧទាហរណ៍ ក្រុមហ៊ុន GM បាននាំចូលរថយន្តប្រហែល ៧៥0000 គ្រឿងទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤ នេះបើយោងតាមរបាយការណ៍របស់ Detroit Free Press ។ ក្រុមហ៊ុន Nissan បានផលិតរថយន្តជិត ៥0៥000 គ្រឿងក្នុងប្រទេសម៉ិកស៊ិក ដែលវាមានរោងចក្រចំនួន ២ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៤ ។ លើសពីនេះ ក្រុមហ៊ុន Ford មានរោងចក្រចំនួន ៣ នៅក្នុងប្រទេសម៉ិកស៊ិក។ វាបាននាំចេញរថយន្តប្រហែល ១៩៦000 គ្រឿងទៅកាន់អាមេរិកខាងជើង និង ៩០% ទៅសហរដ្ឋអាមេរិកនៅឆមាសទីមួយនៃឆ្នាំ ២០២៤។ ឧទាហរណ៍សំខាន់មួយទៀតគឺ ក្រុមហ៊ុន Volkswagen មានរោងចក្រនៅ Puebla ប្រទេសម៉ិកស៊ិក ជាកន្លែងដែលវាផលិតបានជិត ៣៥0000 គ្រឿងក្នុងឆ្នាំ ២០២៣ រួមទាំង Jetta, Tiguan និង Taos ទាំងអស់សម្រាប់ការនាំចេញទៅកាន់សហរដ្ឋអាមេរិក ហើយនៅកាណាដា រោងចក្រផលិតរថយន្ត អាគុយ Volkswagen គឺចាប់ផ្តើមផលិតនៅរោងចក្រ Volkswagen ក្នុងឆ្នាំ 2027 ។ រោងចក្រ រថយន្ត Audi របស់ក្រុមហ៊ុន Volkswagen នៅទីក្រុង San Jose Chiapa ប្រទេសម៉ិកស៊ិក មានបុគ្គលិកជាង ៥000 នាក់។

នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ប្រទេសម៉ិកស៊ិក-កាណាដា (USMCA) បច្ចុប្បន្ន ផ្នែកខ្លះអាចត្រូវបានលើកលែងពន្ធ ប្រសិនបើពួកគេមានប្រភពមកពីសហរដ្ឋអាមេរិក បើមិនដូច្នេះទេ ពួកគេនឹងត្រូវបង់ពន្ធ។

លោក Ryan Mandel នាយកក្រុមហ៊ុនជួសជុលរថយន្ត Mitchell International បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Repair Driven News ថា “មិនមានភាពច្បាស់លាស់ទេដែលថាពន្ធ ត្រូវតម្លើងដាក់គ្នាទៅវិញទៅមកនោះ” ។

យោងតាមលោក Mandel បានឱ្យដឹងថា ខណៈពេលដែលគ្រឿងបន្លាស់រថយន្ត ដូចជា បន្ទះដែកសន្លឹក គ្រឿងបិទខាងក្រៅដូចជាក្រណាត់ កាងការពារ បន្ទះដែក ទ្វារ និងកាងឡានមិនស្ថិតនៅក្រោមពន្ធថ្មី នេះបើយោងតាមលោក Mandel គ្រឿងបន្លាស់ផ្សេងទៀតដូចជាទង់ដែង សេរ៉ាមិច កញ្ចក់ និងប្លាស្ទិកដែលមានប្រភពធ្វើនៅទូទាំងពិភពលោក។

យោងតាមលោក Mitchell បានឱ្យដឹងថា ប្រហែល ៤៧% នៃអាលុយមីញ៉ូមដែលប្រើក្នុង រថយន្តត្រូវបាននាំចូល ហើយ ២០% នៃគ្រឿងបន្លាស់រថយន្តគឺផលិតពីអាលុយមីញ៉ូម។ អ្នកប្រាកដជានឹងឃើញវិក័យប័ត្រថ្លៃខ្ពស់ជាងមុន ប្រសិនបើរថយន្តរបស់អ្នកជួបគ្រោះថ្នាក់ចរា ចរណ៍។

មិនថាទិញឡានថ្មី ឬប្រើឡានចាស់ទេ ព្រោះគ្រឿងបន្លាស់ឡានជាច្រើន ក៏នឹងត្រូវបង់ពន្ធដែរ វាធ្វើឱ្យថ្លៃធានារ៉ាប់រងរថយន្តរបស់អ្នកឡើងថ្លៃ ព្រោះថ្លៃជួសជុល និងផ្លាស់ប្តូរគ្រឿងបន្លាស់ឡើងថ្លៃ៕

ព័ត៌មានទាក់ទង