អ្នកសារព័ត៌មានជាតិអន្តរជាតិជាច្រើន រង់ចាំផ្ដិតយកទិដ្ឋភាពក្នុងកិច្ចប្រជុំ គណៈ កម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ
(ភ្នំពេញ) ព្រឹកថ្ងៃទី ១៤ខែមិថុនា ឆ្នាំ ២០២៥នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា
កម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំគណៈ កម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ។
ការជួបប្រជុំគ្នានេះ ក្រោយប្រទេសទាំង២ ខកខានមិនបានប្រជុំ អស់រយៈពេល ១២ឆ្នាំកន្លងមក ខាងកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឡាំជា ប្រធានគណកម្មការ កិច្ចការព្រំដែនចម្រុះកម្ពុជា (JBC) និងខាងភាគីថៃ ដឹកនាំដោយ អតីត ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា និងជាទីប្រឹក្សាក្រសួងការបរទេសថៃបច្ចុប្បន្ន។
សូមជំរាបថា កម្ពុជាបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះ បង្គោលព្រំដែន រវាងប្រទេសទាំងពីរ ដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ។ ប៉ុន្តែកម្ពុជា មិនលើកយករបៀបវារៈ អំពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី យកមកពិភាក្សា ក្នុងកិច្ចប្រជុំនាថ្ងៃ១៥មិថុនានេះទេ ព្រោះរបៀបវារៈនេះ ត្រូវបានយកទៅកាន់តុលាការអន្តរជាតិ (ICJ) នាថ្ងៃទី១៥ មិថុនាស្អែកនេះ បើទោះបីកិច្ចប្រជុំ JBC នាពេលនេះ ភាគីថៃព្រម ឬ មិនព្រមក៍ដោយ៕
អត្ថបទដោយ៖ cambodia-nation-media