Top Mobile Banner

សម្ដេចតេជោ ហ៊ុន សែន ៖ ការរើសអើងជាតិសាសន៍នៅថៃ កំពុងឡើងកម្ដៅ ដូច្នេះសូមពលរដ្ឋខ្មែរ ពិសេស ពលករ គួរវិលត្រឡប់មកស្រុកកំណើតវិញ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ កំពុងឡើងកម្ដៅ ដូច្នេះពលរដ្ឋខ្មែរ ពិសេស ពលករ គួរវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីកុំឱ្យគេប្រមាថ។ បច្ចុប្បន្ន នៅប្រទេសកម្ពុជា មានការងារជាច្រើន កំពុងត្រូវការកម្លាំងពលកម្ម ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់សមាគមន៍ធនាគារ និងសមាគមន៍មីក្រូហិរញ្ញវត្ថុ ចំពោះការប្រកាសអនុគ្រោះ និងបន្ធូបន្ថយដល់បងប្អូនពលករខ្មែរដែលវិលត្រលប់ពីថៃមកវិញតាមរយៈការដោះស្រាយលើការបង់ធនាគារ ឬការប្រាក់ជាដើម ។

សម្ដេចតេជោ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រលប់ពីថៃមកខ្មែរវិញ សូមខិតខំបំពេញការងារនៅខ្មែរឡើងវិញ ដើម្បីជួយជីវភាព និងគ្រួសារ ខណៈនៅកម្ពុជា កំពុងមានតម្រូវការពលកម្មការងារច្រើន ខណៈកម្ពុជាកំសត់ណាស់ទៅហើយ ដូច្នេះសូមបងប្អូនប្រជាពលករខ្មែរកំពុងធ្វើការងារនៅថៃ សូមត្រលប់មកកម្ពុជាវិញ កុំចាំទាល់តែគេដេញ ឬប្រមាថយើង ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងដូច្នេះតាមរយៈសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ ៕

ព័ត៌មានទាក់ទង