Top Mobile Banner

លោក Macron ព្រមានថា សង្គ្រាមពន្ធជាឃាតករសម្លាប់សេដ្ឋកិច្ចប្រទេសក្រីក្រ

សេវីឡា ៖ ស្របពេលដែលភ្លើងសង្គ្រាមពន្ធរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងដុតកំឡោចសេដ្ឋកិច្ចប្រទេសនានាទូទាំងពិភពលោក មេដឹកនាំបារាំងបានចេញមុខព្រមានថា សង្គ្រាមពន្ធ នឹងក្លាយជាឃាតករលាក់មុខកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍។

ការព្រមានបែបនេះរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron ធ្វើឡើងស្របពេលដែលរូបគាត់ រួមជាមួយលោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez និងលោកប្រធានាធិបតីកេនយ៉ា William Ruto ស្ថិតក្នុងចំណោមមេដឹកនាំពិភពលោកដទៃទៀត ហោះទៅចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍នៅទីក្រុងសេវីឡា ប្រទេសអេស្បាញ់។

លោកប្រធានាធិបតី Macron បានលើកឡើងថា ឥឡូវនេះ ទាំងប្រទេសចិន និងអាមេរិកលែងគោរពតាមច្បាប់ទម្លាប់នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទៀតហើយ។

លោកថា មនុស្សគ្រប់គ្នានៅទីនេះក៏យល់ស្របដែរថា អង្គការ WTO លែងមានតម្លៃទៀតហើយ ដោយសារការលេចឡើងភ្លើងសង្គ្រាមពន្ធ ដែលវាគ្រាន់តែជាឃាតករឈាមត្រជាក់ បង្កើតឡើងក្នុងបំណងសម្លាប់សេដ្ឋកិច្ចប្រទេស ក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះ៕ ប្រភព ៖ AFP

ព័ត៌មានទាក់ទង