ទាហាន​ប៉ារ៉ាថៃមួយក្រុម បានចេញ​មកហាម​ឃាត់ពលរដ្ឋខ្មែរ មិនឱ្យឡើងប្រាសាទតាមាន់ធំ ដែលជាសម្បត្តិ​របស់ខ្មែរ

បើតាម​ការផ្សាយ​របស់ទំព័រហ្វេសប៊ុកទូរទស្សន៍ជាតិ​កម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ ហេតុការណ៍នេះ បាន​កើតឡើង​នា​រសៀល​ថ្ងៃទី​១៥ ខែកក្កដា។ ការហាម​ឃាត់​របស់​ទាហាន​ថៃ បាន​ធ្វើ​ពលរដ្ឋខ្មែរ តវ៉ា ហើយ​ស្រែកថា «ប្រាសាទនេះជារបស់ខ្មែរ»។

ការនិយាយបែបនេះ បាន​ធ្វើឱ្យក្រុមទាហានថៃ ខឹង ហើយបាន​ប្រមូលផ្តុំគ្នា​សម្រុកឡើង​ប្រាសាទ ដើម្បីរុញច្រាន​ពលរដ្ឋខ្មែរ ដែលជា​ម្ចាស់ប្រាសាទ។

កម្លាំងទ័ពកម្ពុជា ក៏បាន​ឡើង​លើ​ប្រាសាទ​ដើម្បី​ដោះស្រាយគ្នា ហើយ​

ភ្លាមៗលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មេីរជើងលេខ៤២ បានប្រាប់ទៅមេបញ្ជាការទាហានថៃ ឲ្យ​ដកកម្លាំងត្រឡប់ទៅវិញ។

កាលពីចុងសប្តាហ៍កន្លងមក នៅលើទីតាំងដដែល អតីតទាហាន​ព្រៃថៃមួយរូប និងម្នាក់ទៀតស្លៀកពាក់ស៊ីវិល បាន​រុញ​ច្រាន និងលួចវាយ​លើទាហាន​ខ្មែរ ហើយនាំគ្នា​រត់​ផាសក្រញាំ។

ចំពោះ​ករណីដ៏អសីលធម៌នេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ ទាមទារឱ្យមាន​ការសូមទោសជាសាធារណៈ និងគំរាមប្តឹងទៅតុលាការ។

រូបថត៖ ទូរទស្សន៍ជាតិខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង