ប្រាសាទតាក្របី៖ ក្នុងស្មារតីជាតិនិយម“ដីខ្មែរ គឺជាសម្បត្តិខ្មែរ!” នាព្រឹកថ្ងៃអាទិត្យ ទី២០ខែកក្កដា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ បានសម្រុកមកទស្សនាប្រាសាទតាក្របីខេត្តឧត្តរមានជ័យ។
ចលនានេះបានក្លាយជាអនុស្សាវរីយ៍ជាតិនិយមដ៏ពិសេសមួយ ដែលបញ្ជាក់ថា “ដីខ្មែរគឺជាសម្បត្តិរបស់ខ្មែរ” និងជាការច្រានចោលឱ្យអស់ចំពោះគំនិតបំពានលើអធិបតេយ្យភាពនៃជាតិខ្មែរ៕