គិតត្រឹមម៉ោង៨៖៥០នាទីយប់នេះ ទាហានថៃវៃសម្រុកខ្លាំង ចង់ដណ្ដើមឈរជើងនៅភ្នំទ្រព្យ តែកងទ័ពកម្ពុជាដ៏អង់អាចបាញ់ការពារយ៉ាងរឹងមាំបំផុត

(ព្រះវិហារ)៖ គិតត្រឹមម៉ោង៨៖៥០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងទាហានឈ្លានពានថៃ បានបន្ដបាញ់សម្រុកចង់ដណ្ដើមតំបន់ភ្នំទ្រព្យដែលជាទីខ្ពស់ក្បែរប្រាសាទព្រះវិហារ ប៉ុន្ដែកងទ័ពកម្ពុជាដ៏អង់អាចរបស់យើងបាញ់តបតការពារបានយ៉ាងរឹងមាំបំផុត។

ក្រៅពីតំបន់ភ្នំទ្រព្យ នៅតំបន់ប្រាសាទតាមាន់ធំ, ប្រាសាទតាក្របី និងតំបន់មុំបី ក៏នៅតែបន្ដផ្លោងដាក់គ្នាទៅវិញទៅមកដដែល មិនទាន់ថមថយនោះទេ។ កងទ័ពកម្ពុជា បានដឹង និងយល់ច្បាស់ពីយុទ្ធសាស្ដ្ររបស់ទ័ពឈ្លានពានថៃនិងការពារបានគ្រប់ទាំងអស់។

សូមជនរួមជាតិទាំងអស់ ជឿជាក់លើកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងនៅគ្រប់សមរភូមិទាំងអស់៕

ព័ត៌មានទាក់ទង