ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រាប់ឲ្យនាយករដ្ឋមន្រ្តីស្តីទី ថៃភូមិថាំ វីឆាយ៉ាឆៃ បញ្ឈប់សង្រ្គាមជាមួយកម្ពុជាជាបន្ទាន់
វ៉ាស៉ីនតោន)៖ តាមបណ្តាញសង្គម Truth Social នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោកត្រាំគូសបញ្ជាក់ថា «ខ្ញុំទើបនិយាយជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ទាក់ទងនឹងការបញ្ឈប់សង្គ្រាមជាមួយថៃ។ ខ្ញុំអំពាវនាវទៅនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ នៅពេលនេះដើម្បីស្នើសុំឱ្យមានបទឈប់បាញ់ និងបញ្ចប់សង្គ្រាមដែលកំពុងផ្ទុះឡើងក្នុងពេលបច្ចុប្បន្ននេះផងដែរ»។
លោក ដូណាល់ ត្រាំ បានរៀបរាប់យ៉ាងដូច្នេះថា៖
«វាកើតឡើងដោយចៃដន្យ ខណៈខ្ញុំដែលបច្ចុប្បន្នកំពុងទាក់ទងរឿងពាណិជ្ជកម្មជាមួយប្រទេសទាំងពីរ ប៉ុន្តែមិនចង់ធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសណាឡេីយ ប្រសិនបើពួកគេកំពុងប្រយុទ្ធ ហើយខ្ញុំបានប្រាប់ពួកគេ ដូច្នេះនៅក្នុងពេលទូរស័ព្ទជាមួយប្រទេសថៃ។
ចំណែកការអំពាវនាវជាមួយកម្ពុជាវិញ ការបញ្ឈប់សង្គ្រាមនិងបទឈប់បាញ់គឺផ្អែកលេីភាគីថៃ។ ខ្ញុំកំពុងព្យាយាមសម្រួលស្ថានការណ៍ស្មុគស្មាញ! មនុស្សជាច្រើនត្រូវបានគេសម្លាប់ក្នុងសង្គ្រាមនេះ ប៉ុន្តែវាបានរំឭកខ្ញុំយ៉ាងខ្លាំងអំពីជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌា ដែលត្រូវបាននាំមកនូវការបញ្ឈប់ដោយជោគជ័យ។
ខ្ញុំទេីបនឹងបានជជែកជាមួយនាយករដ្ឋមន្រ្តីស្តីទីថៃថៃក៏ដូចជាកម្ពុជាដែរគឺចង់ឱ្យមានបទឈប់បាញ់ភ្លាមៗ។ បន្ទាប់ពីការជជែកជាមួយភាគីទាំងពីរ បទឈប់បាញ់និងសន្តិភាពទំនងជាយេីងនឹងបានឃេីញ»៕