គិតត្រឹមម៉ោង ៧៖៣០នាទីយប់នេះ សមរភូមិប្រយុទ្ធនៅប្រាសាទព្រះវិហារ ៥មករា វាយឥន្ទ្រីយ៍ និងភ្នំទ្រព្យ រៀងស្ងប់បន្តិចហើយ ក្រោយកងទ័ពកម្ពុជាវាយបកយ៉ាងធ្ងន់ធ្ងរ លើទាហានឈ្លានពានសៀម ដែលបាញ់ផ្លោងចូលដីកម្ពុជាជាច្រើនគ្រាប់

(ព្រះវិហារ)៖ គិតត្រឹមម៉ោង ៧៖៣០នាទីយប់ថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ២០២៥ នៅសមរភូមិប្រយុទ្ធនៅប្រាសាទព្រះវិហារ ៥មករា វាយឥន្ទ្រីយ៍ និងភ្នំទ្រព្យ រៀងស្ងប់បន្តិចហើយ ក្រោយកងទ័ពកម្ពុជាវាយបកយ៉ាងធ្ងន់ធ្ងរ ទៅលើទាហានឈ្លានពានសៀម ដែលបានបាញ់ផ្លោងចូលដីកម្ពុជាទាំងកម្រោល។

សេចក្តីរាយការណ៍ពីសមរភូមិជួរមុខ បានបញ្ជាក់ថា​ នៅល្ងាចនេះ ក្រោយទាហានឈ្លានពានសៀម បានធ្វើការវាយប្រហារ និងបាញ់ផ្លោងដោយអាវុធធន់ធ្ងន់ ចូលដែនអធិបតេយ្យកម្ពុជាជាច្រើនគ្រាប់នោះ ជាការឆ្លើយតបក្នុងសិទ្ធិ ការពារខ្លួន កងទ័ពដ៏អង់អាចក្លាហានរបស់យើង បានធ្វើការវាយត្រឡប់ទៅវិញយ៉ាងចាស់ដៃ ហើយធ្វើឲ្យកងទ័ពសត្រូវផ្អាកសកម្មភាពបាញ់ផ្លោងមកទៀត ដូច្នេះអាចវាយតម្លៃថា​ ច្បាស់ជាត្រូវចំមូលដ្ឋានទ័ពរបស់ពួកគេហើយ។

ដោយឡែកសមរភូមិប្រយុទ្ធផ្សេងទៀត ដូចជានៅ តាថាវ ភ្នំខ្មោចជាដើម នៅមានការប្រយុទ្ធគ្នាមួយៗដាក់គ្នា។ តែយ៉ាងណាក៏ដោយសម្រាប់សមរភូមិជួរមុខទាំងអស់ កងទ័ពរបស់យើងនៅបន្តកាន់កាន់ និងគ្រប់គ្រងយ៉ាងរឹងមាំ លើទីតាំងទាំងអស់៕

ព័ត៌មានទាក់ទង