ករណីបាញ់ប្រហារនៅទីក្រុងបាងកក អ្នកស្លាប់កើនដល់ ៦នាក់

(បាងកក)៖ ប៉ូលិសថៃ បានឱ្យដឹងថាចំនួនអ្នកស្លាប់ ក្នុងករណីផ្ទុះការបាញ់ប្រហារនៅឯផ្សារ Or Tor Kor Market ក្នុងតំបន់ Chatuchak នៃទីក្រុងបាងកក នៅសៀលថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានកើនដល់៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។ 

ខ្មាំងកាំភ្លើងត្រូវបានរាយការណ៍ថាជាមនុស្សមានវ័យចំណាស់ម្នាក់ និងពាក់អាវយឺត ព្រមទាំងស្ពាយកាបូបយោធា។ ក្នុងចំណោមអ្នកស្លាប់រួមមានសន្តិសុខ ៤នាក់ និងស្ត្រីម្នាក់ ព្រមទាំង ខ្មាន់កាំភ្លើងផងដែរដែលបានបាញ់សម្លាប់ខ្លួនឯងនៅក្បែរផ្សារ Or Tor Kor។ តាមប៉ូលិសថៃ ជនសង្ស័យមានអាយុ៦១ឆ្នាំ មកពីស្រុក Khong ខេត្ត Nakhon Ratchasima ហើយជនសង្ស័យរូបនេះជាអតីតសន្តិសុខម្នាក់ ដែលធ្លាប់បម្រើការនៅក្រុមហ៊ុនតែមួយរបស់សន្តិសុខ៤នាក់ដែលត្រូវបានបាញ់សម្លាប់។

ប៉ូលិសថៃឱ្យដឹងទៀតថា ក្រោយបាញ់ប្រហាររួច ជនសង្ស័យបានអង្គុយលើបង់អង្គុយនៅផ្សារខាងលើ ហើយក៏បាញ់សម្លាប់ខ្លួនឯងតែម្ដង។ ប៉ូលិសថៃមិនទាន់ផ្ដល់ព័ត៌មានអ្វីលម្អិតពី មូលហេតុនៃការបាញ់ប្រហារនេះ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង។

ព័ត៌មានទាក់ទង