ខេត្តសៀមរាប៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងជាប្រធានកិត្តិយសមូលនិធិជួយវីរកងទ័ព និងជនភៀសសឹក និងលោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី ព្រមទាំងកូនចៅ និងឯកឧត្តម ឈួន ឆាម អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ដឹកនាំក្រុមការងារនាំយកអំណោយមកប្រគល់ជូនប្រជាជនភៀសសឹកមកពីតំបន់សមរភូមិចំនួន២០៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស គល់ស្លាបមាន់ ១គីឡូក្រាម ត្រីខកំប៉ុង ១យួរ សាច់ក្រកអស្ចារ្យ ១គីឡូក្រាម ប្រហុកលីង ១កែវ ផ្អកសាច់ជ្រូក ២កែវ សាច់ជ្រូកប្រឡាក់ ១គីឡូក្រាមកាពិលីង ២កែវ ខោអាវ ១ឈុត ថវិកា ៥០,០០០៛ ព្រមទាំងប្រគេនព្រះសង្ឃនូវបច្ច័យចំនួន ១,០០០,០០០៛ និងជូនគណៈកម្មាធិការគ្រប់គ្រងជនភៀសសឹកចំនួន ៥០០,០០០៛ផងដែរ។
ពិធីចែកអំណោយនេះ បានធ្វើឡើងក្នុងបរិវេណវត្តព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងពិធីចែកអំណោយនោះក៏មានការចូលរួមពីលោក សុខ ថុល អភិបាលរងខេត្ត តំណាងអោយឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអមដំណើរផងដែរ៕