ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះមានគ្រាប់បែកទម្លាក់ពីយន្តហោះទ័ពថៃចំនួន ១.៥៤៩គ្រាប់។
តាមរយៈបណ្ដាញសង្គមផ្លូវការ នាល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧតតម ហេង រតនា បានលេីកឡេីងថា នៅចំណុចគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យមានមន្ត្រីអនុពន្ធ័យោធាចំនួន១៤រូប ជាតំណាងមកពីប្រទេសចំនួន៩ រួមមានអូស្ត្រាលីកាណាដា អង់គ្លេស ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ឡាវ និងវៀតណាមបានចុះពិនិត្យទីតាំង និងគ្រាប់បែកMK-84នោះជាក់ស្តែង។ គ្រាប់បែកMK-84នេះមានទម្ងន់ជិតមួយតោន មានបណ្តោយប្រមាណ៣.៥ម៉ែត្រ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រផលិតនៅឆ្នាំ១៩៩៦។
សូមបញ្ជាក់ថា នៅចំណុចទីតាំងតែមួយនេះពួកថៃបានទម្លាក់គ្រាប់បែកចំនួន១០គ្រាប់ ហេីយផ្ទុះចំនួន៤គ្រាប់រីឯ៦គ្រាប់មិនផ្ទុះដោយរួមទាំងគ្រាប់បែកMK-84ដែលបានឃេីញនេះផងដែរ។
ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់ថា “បេីផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះមានគ្រាប់បែកទម្លាក់ពីយន្តហោះនៅទិសឧត្តរមានជ័យនេះមានចំនួន១.៥៤៩គ្រាប់។ អង្គភាពCMAC កំពុងដំណេីរការស្រាវជ្រាវដាក់ស្លាកសញ្ញា និងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែកនិងគ្រាប់កាំភ្លេីងធំគ្រប់ប្រភេទ ដេីម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ”៕
ដងស្រង់ពី ភ្នំពេញដេលី