Top Mobile Banner

ពលរដ្ឋខ្មែរនៅប្រទេសអ៉ីតាលី នាំគ្នាជួបជុំគ្នានៅមុខស្ថានកុងស៊ុលថៃ ដើម្បីឲ្យថៃដោះលែងកងទ័ពកម្ពុជា១៨រូបដោយគ្មានលក្ខខណ្ឌ និងបញ្ឈប់ជាបន្ទាន់ការឈា្លនពានទឹកដីកម្ពុជា

(អ៉ីតាលី)៖ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអ៉ីតាលី នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ជាច្រើននាក់ បានចេញជួបជុំគ្នាដោយអហិង្សា នៅមុខស្ថានកុងស៊ុលថៃ នៅទីក្រុង Milano ប្រទេសអ៉ីតាលី ក្នុងគោលបំណងឲ្យថៃបញ្ឈប់ជាបន្ទាន់ នូវការបង្កហេតុសង្រ្គាមឈា្លនពានមកលើបូរណភាពទឹកដីប្រទេសកម្ពុជា ដោយប្រើលេស និងរូបភាពផ្សេងៗ ព្រមទាំងទាមទារឲ្យដោះលែងវីរៈកងទ័ពរបស់កម្ពុជាទាំង១៨នាក់មកវិញ ដោយគ្មានលក្ខខណ្ឌ។
ការជួបជុំទាមទារបែបនេះក្រោមហេតុផលទាំងប្រទេសកម្ពុជា និងប្រទេសថៃ សុទ្ធសឹងតែជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា ដូច្នេះយើងត្រូវគោរព និងដើតាមគន្លងមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធ ដើម្បីស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋគ្រប់រូប។

នៅក្នុងព្រឹត្តិការណ៍អហិង្សានេះ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអ៉ីតាលី បានសូមឲ្យថ្នាក់ដឹកនាំប្រទេសកម្ពុជា និងថ្នាក់ដឹកនាំប្រទេសថៃ ដោះស្រាយបញ្ហាទៅតាមផ្លូវច្បាប់អន្តរជាតិ និងបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ត្រូវការសន្តិភាពដើម្បីរស់នៅជួបជុំក្រុមគ្រួសារ៕

ព័ត៌មានទាក់ទង