ទឹកជំនន់នៅខេត្ត Phetchabun ឡើងដល់កម្ពស់ 2.5 ម៉ែត្រ ខណៈដែលជនរងគ្រោះកំពុងខ្វះខាតអាហារ និងទឹកស្អាតប្រើប្រាស់
ស្រុក Lom Kao និង Lom Sak ក្នុងខេត្ត Phetchabun បន្តប្រឈមនឹងគ្រោះមហន្តរាយពីឥទ្ធិពលនៃព្យុះត្រូពិច Nong Fa ដែលបណ្តាលឱ្យទឹកពីទន្លេ Pa Sak ហក់ឡើង និងជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ khaosod នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នេះ ។
ប្រភពព័ត៌មានពីក្រុមអ្នកជួយសង្គ្រោះបានអោយដឹងថា ប្រជាពលរដ្ឋមួយចំនួនមិនអាចជួយសង្គ្រោះបានទាន់ពេលវេលាទេ អ្វីដែលពួកគេត្រូវការនៅពេលនេះ គឺអាហារ និងទឹកស្អាត សម្រាប់ប្រើប្រាស់ ព្រោះសម្ភារៈដែលពួកគេបានត្រៀមទុកសម្រាប់ប្រើប្រាស់ត្រូវបានទឹកជន់លិច។ ពួកគេមិននឹកស្មានថាទឹកនឹងឡើងខ្ពស់យ៉ាងនេះទេ ហើយតំបន់ខ្លះមានជម្រៅដល់ទៅ 2.5 ម៉ែត្រឯណោះ ៕
ប្រភព khaosod


