Top Mobile Banner

លោក Trump ជំរុញឱ្យឆ្លើយតបដោយសន្តិវិធីចំពោះឃាតកម្មលើលោក Charlie Kirk

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យអ្នកគាំទ្រឆ្លើយតបដោយសន្តិវិធី ចំពោះឃាតកម្មលើអ្នកធ្វើយុទ្ធនាការស្តាំនិយម លោក Charlie Kirk ខណៈឃាតករបានបន្តគេចវេសពីការតាមប្រមាញ់ជាង ២៤ម៉ោងកន្លងទៅនេះ បន្ទាប់ពីការបាញ់ប្រហារ។

លោកប្រធានាធិបតី Trump ដែលភ្លាមៗបន្ទាប់ពីការបាញ់ប្រហារនោះ បានសន្យាទាំងខឹងសម្បារថា នឹងឆ្លើយតបយ៉ាងទូលំទូលាយប្រឆាំងនឹង «ក្រុមឆ្វេងនិយមជ្រុល» ហើយបានប្រាប់អ្នកសារព័ត៌មានថា លោក Kirk គឺជា «អ្នកតស៊ូមតិអហិង្សា»។ ហើយនោះជាវិធីដែលលោកចង់ឱ្យប្រជាជនឆ្លើយតប។

លោក Kirk វ័យ៣១ឆ្នាំ ជាបុគ្គលដ៏លេចធ្លោមួយរូបនៅខាងស្ដាំនិយមគណបក្សសាធារណរដ្ឋ និង ជាអ្នកដែលបានជំរុញឱ្យមានការកើនឡើងនូវការគាំទ្ររបស់យុវជនចំពោះលោកប្រធានាធិបតី Trump ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ពេលកំពុងនិយាយទៅកាន់ហ្វូងមនុស្សយ៉ាងច្រើននៅសាកលវិទ្យាល័យ Utah Valley កាលពីថ្ងៃពុធសប្តាហ៍នេះ។

អាជ្ញាធរនិយាយថា គិតមកទល់ពេលនេះ ខ្មាន់កាំភ្លើងនៅតែមានសេរីភាព។ មន្ត្រីអនុវត្តច្បាប់រដ្ឋ Utah បានបង្ហោះនៅលើបណ្តាញសង្គមថា បច្ចុប្បន្នបញ្ហាឈានមុខជាច្រើនកំពុងត្រូវបានស៊ើបអង្កេត ប៉ុន្តែគ្មានជនសង្ស័យណាម្នាក់ត្រូវបានចាប់បញ្ជូនទៅក្នុងមន្ទីរឃុំឃាំងនៅឡើយទេ។

ភ្នាក់ងារពិសេសរបស់ FBI លោក Robert Bohls បាននិយាយថា យើងកំពុងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលយើងអាចធ្វើបាន ដើម្បីស្វែងរកខ្មាន់កាំភ្លើង ហើយយើងមិនច្បាស់ទេថា ខ្មាន់កាំភ្លើងបានរត់គេចខ្លួនទៅឆ្ងាយបានប៉ុណ្ណានោះ។

FBI បានពណ៌នាការវាយប្រហារលើលោក Kirk ដែលជាមនុស្សជំនិតរបស់លោកប្រធានាធិបតី Trump ថា «ត្រូវបានដាក់គោលដៅ» ហើយបានផ្សព្វផ្សាយរូបថតរបស់យុវជនម្នាក់ដែលខ្លួនហៅថា «អ្នកបាញ់ប្រហារដ៏គគ្លើន»។ ជាមួយគ្នានេះ ប្រាក់រង្វាន់រហូតដល់ ១០០.០០០ដុល្លារ ត្រូវបានបង្ហោះសម្រាប់ព័ត៌មានដែលអាចឈានដល់ការចាប់ខ្លួនខ្មាន់កាំភ្លើងម្នាក់នេះ៕

ប្រភព ៖ CNA

ព័ត៌មានទាក់ទង