រដ្ឋបាលខេត្តសាមុតប្រាកាន បានចេញការព្រមានអំពីទឹកជំនន់ ខណៈដែលទឹកកើនឡើងពីទំនប់ចៅពញា គំរាមកំហែងប្រឈមលិចខេត្ត
ការប្រកាសអាសន្ននេះធ្វើឡើងបន្ទាប់ពីមានការសម្រេចរបស់នាយកដ្ឋានធារាសាស្ត្រចរន្តទឹកហូរយ៉ាងគំហុករហូតដល់ ២០០០ ម៉ែត្រគូប ក្នុងមួយវិនាទី ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅភាគខាងជើង។
ចរន្តទឹកហូរខ្លាំងធ្វើឱ្យទន្លេចៅប្រាយ៉ា ហក់ឡើងយ៉ាងលឿន បង្កើនហានិភ័យនៃការជន់លិចនៅតំបន់មាត់ទន្លេជាច្រើន។
រដ្ឋបាលខេត្តសាមុតប្រាកាន បានព្រមានប្រជាពលរដ្ឋថា ចាប់ពីថ្ងៃទី ១២-១៣ ខែកញ្ញា កម្ពស់ទឹកទន្លេអាចហក់មកលើប្រព័ន្ធលូក្នុងខេត្តដូច្នេះសូមអោយប្រជាពលរដ្ឋទាំងអស់ធ្វើការប្រុងប្រយ័ត្ន៕
The Nation Thailand