ក្រសួងការពារជាតិចិនប្រកាសថា នឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយថៃនៅចុងខែកញ្ញានេះ

បាងកកៈ ក្រសួងការពារជាតិចិនបានប្រកាសនៅថ្ងៃចន្ទ ទី១៥ ខែកញ្ញាថា ចិននិងថៃបានកំណត់ពេលធ្វើសមយុទ្ធហ្វឹកហ្វឺនកងទ័ពដែនអាកាសរួមគ្នានៅចុងខែកញ្ញានេះ ដែលធ្វើឡើងនៅក្នុងប្រទេសថៃ។

សារព័ត៌មានរដ្ឋចិនស៊ិនហួ (Xinhua) បានចុះផ្សាយដោយដកស្រង់ព័ត៌មានពីគេហទំព័រក្រសួងការពារជាតិចិនថា ប្រទេសចិននឹងបញ្ជូនយន្តហោះយោធាជាច្រើនប្រភេទ និងកងទ័ពការពារដែនអាកាស ដើម្បីចូលរួមហ្វឹកហ្វឺកនេះនៅក្នុងប្រទេសថៃ។

ក្រសួងការពារជាតិចិនក៏បន្តថា សមយុទ្ធយោធារួមគ្នានេះ ដើម្បីពង្រឹងជំនាញបច្ចេកទេសនិងយុទ្ធសាស្ដ្រនៃកងទ័ពដែលចូលរួមហ្វឹកហ្វឺន និងដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនៃការជឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្ដែងនៃវិស័យយោធាប្រទេសទាំងពីរ។

ទាក់ទិនសមយុទ្ធនេះ ក៏មានផ្សាយក្នុងពីហ្វេសប៊ុកកងទ័ពអាកាសថៃ / សារព័ត៌មាន Global Times របស់ចិន / កាសែតថៃខាងស៊ុត Khaosod ផងដែរ ៕

ដកស្រង់ពី media of Asian

ព័ត៌មានទាក់ទង