ជនសង្ស័យបាញ់សម្លាប់ជំនិតលោក ត្រាំ ប្រឈមទោសប្រហារជីវិត

វ៉ាស៊ីងតោន៖ ជនសង្ស័យបាញ់សម្លាប់មនុស្សជំនិត របស់លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ ប្រឈមនឹងទោសប្រហារជីវិត។

រដ្ឋអាជ្ញា នៅរដ្ឋ Utah សហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃអង្គារ ទី១៦ ខែកញ្ញា ថា ពួកគេនឹងបន្តស្វែងរក ការកាត់ទោសប្រហារជីវិត ជនសង្ស័យ Tyler Robinson អាយុ ២២ ឆ្នាំ ដែលត្រូវបានចោទប្រកាន់ពីបទបាញ់សម្លាប់ សកម្មជនអភិរក្សនិយម លោក Charlie Kirk ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅសាកលវិទ្យាល័យ Utah Valley ។

ក្រោយបញ្ចប់ការបង្ហាញខ្លួន នៅតុលាការ ជាលើកដំបូងរបស់ Robinson រដ្ឋអាជ្ញាបានបង្ហាញការចោទប្រកាន់ចំនួន ៧ ជុំវិញការសម្លាប់ Charlie Kirk ហើយបាននិយាយថា ពួកគេនឹងស្វែងរកការកាត់ទោសប្រហារជីវិត។ ឯកសាររបស់តុលាការបានបង្ហាញសារជាអក្សរ ដែល Robinson បានសារភាពថា គាត់ជាអ្នកបាញ់។ រូបគេបាននិយាយថា រូបគេបានសម្លាប់ Charlie Kirk ព្រោះការស្អប់។ Robinson ប្រឈមមុខនឹងការចោទប្រកាន់ចំនួនប្រាំពីរ រួមទាំង ឃាតកម្មធ្ងន់ធ្ងរ ការរាំងស្ទះដល់យុត្តិធ៌ម និងការបំភ្លៃសាក្សី។

យ៉ាងណា នេះគ្រាន់តែជាការចាប់ផ្តើមដំណើរការផ្លូវច្បាប់ ដែលទំនងជាយូរអង្វែង និងមានការត្រួតពិនិត្យយ៉ាងច្បាស់លាស់ ដោយត្រូវចំណាយពេលស៊ើបអង្កេត ច្រើនសប្តាហ៍ទៀត៕

ប្រភពពី AFP

ព័ត៌មានទាក់ទង