(បាងកក)៖ ការបាក់ផ្លូវដ៏ធំមួយបានកើតឡើងនៅព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា ដោយបណ្ដាលឱ្យមានរណ្ដៅជម្រៅប្រហែល៥០ម៉ែត្រ នៅទល់មុខនឹងមន្ទីរពេទ្យ Vajira Hospital ក្នុងទីក្រុងបាងកក ប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod។
ការបាក់ផ្លូវក្នុងពេលនេះបានរាលដាលដល់ខាងមុខស្ថានីយប៉ូលិស Samsen Police Station ហើយអាជ្ញាធរថៃបានប្រកាសបិទផ្លូវនេះជាបណ្ដោះអាសន្ន។ ប៉ុន្តែភ្លាមៗមិនមានការបញ្ជាក់ពី ជនរងគ្រោះណាម្នាក់ទេ ខណៈអាជ្ញាធរកំពុងគ្រប់គ្រងស្ថានការណ៍នៅកន្លែងកើតហេតុ រីឯមូលហេតុបណ្ដាលឱ្យមានឧបទ្ទវហេតុនេះកើតឡើងកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕