ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែកញ្ញា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

ក្រសួងបញ្ជាក់ថា ព្យុះទី២០ឈ្មោះ ប៊ូឡូយ (Bualoi)T2520 ដើរស្របនឹងគន្លងព្យុះទី១៨ឈ្មោះ រ៉ាហ្គាសា (Ragasa)T2518។ ដោយឡែកព្យុះទី១៩ឈ្មោះ នេហ្គោរី (Neoguri)T2519 បានបង្កើនឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះទាំង៣នេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ៕

ព័ត៌មានទាក់ទង