ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះស្ថានភាពកម្ពស់ទឹកទន្លេស្រែពកលំផាត់ ស្ថិតក្នុងកម្ពស់ទឹក ១៣,៦៧ម៉ែត្រ។
ប្រភពបន្តថា ស្ថានភាពទឹកជំនន់ទឹកភ្លៀង បានបង្កឱ្យរងផលប៉ពាល់ស្រុកចំនួន ២ គឺស្រុកលំផាត់ និងស្រុកកូនមុំ ក្នុងនោះ ស្រុកលំផាត់ ប៉ះពាល់ចំនួន ៣ឃុំ មានប្រជាពលរដ្ឋរងផលប៉ះពាល់សរុបចំនួន ៣.៤៦៧ គ្រួសារ និងស្រុកកូនមុំ ប៉ះពាល់ចំនួន ៥ឃុំ ប្រជាពលរដ្ឋរងផលប៉ះពាល់សរុប ចំនួន ៩៨៣គ្រួសារ។
អាជ្ញាធរ ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កំពុងបន្តតាមដានស្ថានភាពទឹកជំនន់យ៉ាងយកចិត្តទុកដាក់ និងបានសម្របសម្រួលជម្លៀសប្រជាជនដែលងាយរងគ្រោះ មិនមានមធ្យោបាយ ទៅកាន់ទីទួលសុវត្ថិភាព បានចំនួន ១៧៥គ្រួសារ។នៅក្នុងភាពគ្រោះមហន្តរាយទឹកជំនន់នេះ ពុំបានបង្កឱ្យប្រជាពលរដ្ឋរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕