ភ្ញៀវទេសចរសរុប ២១៦.៩៥៦នាក់ កើនឡើង២៥,៧៦% មកលេងកម្សាន្តខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ
(ខេត្តព្រះសីហនុ)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តព្រះសីហនុ បានទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុប ២១៦.៩៥៦នាក់ កើនឡើង២៥,៧៦%។ នេះបើយោងតាមលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានផ្តល់បទសម្ភាសន៍ជូនស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ។