ប្រជាពលរដ្ឋជាង ៤ពាន់គ្រួសារ នៅក្នុងស្រុកពីរនៃខេត្តរតគិរី កំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង!

(ខេត្តរតនគិរី)៖ ប្រជាពលរដ្ឋ ៤ពាន់ ៤៦០គ្រួសារ នៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ នៃខេត្តរតគិរី កំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ដែលបង្ករផលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋទាំងពីរស្រុកនោះផងដែរ។

រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា ស្រុកលំផាត់ រងការលិចលង់ចំនួន ៣ឃុំ ក្នុងនោះ ពលរដ្ឋរងផលប៉ះពាល់ ៣ពាន់ ៤៦៧គ្រួសារ និងស្រុកកូនមុំ ជន់លិច ៥ឃុំ ប៉ះពាល់ពលរដ្ឋ ៩៨៣គ្រួសារ។ តែគ្រោះមហន្តរាយនេះ មិនបានបង្ករឱ្យមនុស្សបាត់បង់អាយុជីវិតនោះទេ។ រដ្ឋបាលខេត្តរតគិរីបានបញ្ជាក់ទៀតថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្ពស់ទឹកទន្លេស្រែពក-លំផាត់ បានហក់ឡើងក្នុងរយៈកម្ពស់ទឹក ១៣,៦៧ម៉ែត្រ ។

ជុំវិញជំនន់ទឹកភ្លៀងកំពុងជន់លិចលំនៅឋានប្រជាពលរដ្ឋ នៅក្នុងស្រុកទាំងពីរខាងលើនេះ រដ្ឋបាលខេត្តរតនគិរី ដែលដឹកនាំដោយ ឯកឧត្តម ញ៉ែម សំអឿន ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បាននិងកំពុងបន្តតាមដានស្ថានភាពទឹកជំនន់យ៉ាងយកចិត្តទុកដាក់ និងបានជម្លៀសពលរដ្ឋងាយរងគ្រោះចំនួន ១៧៥គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាពរួចមកហើយដែរ ៕

ព័ត៌មានទាក់ទង