កម្ពុជា-ថៃ ចាប់ផ្តើមសម្រួលកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ ចេញពីតំបន់ជម្លោះនៅព្រំដែន ត្រឡប់ទៅមូលដ្ឋានដើមវិញ
(ម៉ាឡេស៊ី)៖ នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ ចាប់ផ្តើមសម្រួលកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់មួយផ្នែកនៃជំហានទី១ ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចេញពីតំបន់ជម្លោះនៅព្រំដែន ត្រឡប់ទៅមូលដ្ឋានដើមវិញហើយ។
ការកែសម្រួលយុទ្ធោបករណ៍ និងសព្វាវុធធុនធ្ងន់នេះ បានធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ដោយមានការចូលរួមធ្វើជាសាក្សីពី លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន។


