ប្រជាពលរដ្ឋរងរបួសបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីទាហានថៃប្រើកាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជានៅភូមិព្រៃចាន់
(បន្ទាយមានជ័យ)៖ នាវេលាម៉ោងជិត ៤រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ទាហានថៃ បានប្រើប្រាស់កាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា បណ្ដាលឲ្យពលរដ្ឋកម្ពុជាចំនួន៥នាក់រងរបួស ក្នុងភូមិសាស្ដ្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នេះបើតាមលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
ការបាញ់ប្រហាររបស់យោធាថៃមកលើទឹកដីកម្ពុជានាពេលនេះគឺជាទង្វើបំពានដ៏សាហាវលើកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ កម្ពុជា–ថៃក្រោមសាក្សីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានអាស៊ានគឺម៉ាឡេស៊ី៕


