លោក មូន ពេជ្រ ប្រកាសអោយពលរដ្ឋខ្មែរចូលរួមចុះហត្ថលេខាគាំទ្រអោយបានច្រើនប្តឹងទាហាន និងមេដឹកនាំថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC

ភ្នំពេញៈ ថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២៥ នេះ យោធាថៃបានបាញ់ប្រហារមកលើជនសុីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលបណ្តាលអោយប្រជាពលរដ្ឋខ្មែរស្លាប់ម្នាក់ និងរបួសជាច្រើននាក់ ភាគីថៃមិនគោរពកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលចុះហត្ថលេខានាយករដ្ឋមន្ត្រីប្រទេសទាំងពី នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេសុី ដោយមានលោកប្រធានាធិបតេយ្យ ដូណល ត្រម និងនាយករដ្ឋមន្ត្រីម៉ាឡេសុី ជាសាក្សី ។

យោងតាមគណនេយ្យហ្វេសប៊ុករបស់លោក មូន ពេជ្រ នាយទាហានកម្ពុជា ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិក បានសរសេរថា សប្តាហ៍ក្រោយ យើងនឹងដាក់ពាក្យបណ្ដឹង ប្ដឹងពួកមេយោធា​ និងអ្នកដឹកនាំនយោបាយថៃ ដែលពាក់ព័ន្ធ អំពីបទឧក្រិដ្ឋរបស់ពួកគេ មកលើប្រជាជនខ្មែរ និងប្រទេសកម្ពុជា ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។

ការនេះ ធ្វើឡើងដោយផ្អែកលើមាត្រា 15 នៃលក្ខន្តិកៈទីក្រុងរ៉ូម។

គិតត្រឹមពេលនេះ យើងទទួលបានអ្នកគាំទ្រចំនួន 35,329 នាក់ហើយ។

ប្រសិនបើបងប្អូនគាំទ្រ និងចង់ចូលរួមជាមួយយើងខ្ញុំ សូមចុះហត្ថលេខាខាងក្រោម៖

👉 https://forms.gle/jA2XJsBWkRAuFyvZ9

ក្រុមសុីវិលដឹកនាំដោយលោក មូន ពេជ្រ ដើម្បីយុត្តិធម៌ សន្តិភាព អធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់មាតុភូមិយើង។🇰🇭

Next week, we will submit a legal communication to the International Criminal Court (ICC) under Article 15 of the Rome Statute, addressing the Thai military and political leaders responsible for crimes committed against Cambodia and the Cambodian people.

Article 15 of the Rome Statute allows individuals and civil society to submit information on crimes under the Court’s jurisdiction.

As of today, 35,329 people have signed and voiced their support.

If you support this pursuit of justice, stand with us — add your name below:

👉 https://forms.gle/jA2XJsBWkRAuFyvZ9

Together, we stand for justice, peace, sovereignty, and the dignity of our homeland.

ព័ត៌មានទាក់ទង