កម្ពុជាបណ្តេញជនជាតិវៀតណាមជិត២០នាក់ទៅប្រទេសវិញ ដោយអំពើកាន់កាប់អាវុធ និងចាប់បង្ខាំងមនុស្សខុសច្បាប់

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ១៥នាក់ (ស្រី១នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ករណីសមគំនិតក្នុងអំពើកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងចាប់បង្ខាំងដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន(អនុវត្តទោសចប់) ករណីនេសាទដោយប្រើឧបករណ៍ឆក់ គ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់) និងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់)៕

ព័ត៌មានទាក់ទង