ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃបង្កផលប៉ះពាល់ដល់មនុស្សជិត ២ លាននាក់ និងខេត្តចំនួន ១០

បាងកកៈ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយប្រទេសថៃបានរាយការណ៍ពីស្ថានភាពទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃនៅថ្ងៃទី ២៤ ខែវិច្ឆិកានេះ ។ បច្ចុប្បន្នទឹកជំនន់ប៉ះពាល់ដល់ខេត្តភាគខាងត្បូងចំនួន ១០ គឺ៖ ស៊ូរ៉ាតថានី ក្របី នគរស៊ីធម្មារ៉ាត ​​ត្រាង ផាត់ថាឡុង សាទុន សុងក្លា ប៉ាតានី យ៉ាឡា និងណារ៉ាធីវ៉ាត ដែលគ្របដណ្តប់លើស្រុកចំនួន ៩២ ឃុំចំនួន ៥៨១ និងភូមិចំនួន ៤,១៤៦ ។

ប្រជាពលរដ្ឋរងគ្រោះសរុបចំនួន ៧១៩,៨៥៨ គ្រួសារ (មនុស្ស ១,៩១៧,៥២១នាក់) បានរងផលប៉ះពាល់ ដោយកម្រិតទឹកកំពុងកើនឡើង។

ទន្ទឹមនឹងនេះ នៅភាគខាងជើង និងភាគកណ្តាល ទឹកជំនន់ហូរខ្លាំងហៀរទន្លេហើយបន្តហក់ឡើងបង្កអោយមានផលប៉ះពាល់ដល់ខេត្តចំនួន ១១ ទៀត គឺ៖ ពិសិដ្ឋាលោក នគរសុវណ្ណ ឧត្យាថានី ស៊ីងបុរី ឆៃណាត អាងថង ស៊ុផានបុរី ព្រះនគរស៊ីអាយុធ្យា ប៉ាធុមថានី ណនថាបុរី និងនគរបឋម ដែលគ្របដណ្តប់លើស្រុកចំនួន ៤៩ ឃុំចំនួន ៤៤១ និងភូមិចំនួន ២.៩០២។ សរុបចំនួន ១៤៤,៣២៧ គ្រួសារ (៤៨៧,២៥៥ នាក់) បានកំពុងតែលិចលង់។

ក្រសួងធនធានទឹកកំពុងបន្តតាមដានស្ថានភាព និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងសង្គ្រោះប្រជាពលរដ្ឋរហូតដល់ស្ថានភាពវិលមករកភាពប្រក្រតីវិញ៕

ព័ត៌មានទាក់ទង