កម្ពុជា-វៀតណាម ចុះកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីក្នុងបរិមាណជិត ៧លានតោន

(តៃនីញ, វៀតណាម)៖ លោក រាជ រ៉ា និងលោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅទី៣ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អភិបាលរងខេត្តត្បូងឃ្មុំ ស្វាយរៀង និងព្រៃវែង សមាជិកសមាគមសហព័ន្ធដំឡូងមីកម្ពុជា និងភាគីពាក់ព័ន្ធ ចូលរួមសន្និសីទជំរុញពាណិជ្ជកម្មនាំចេញដំឡូមីស្រស់ នៅសណ្ឋាគារសាន់រ៉ាយ ខេត្តតៃនីញ ប្រទេសវៀតណាម និងធ្វើជាសាក្សី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមផលិតម្សៅមីតៃនីញលើការទិញ-លក់ដំឡូងមី រវាងក្រុមហ៊ុនកម្ពុជាចំនួន២ ជាមួយក្រុមហ៊ុនវៀតណាមចំនួន១៩។

តាមរយៈនៃការចុះកិច្ចសន្យាកុងត្រាទិញ-លក់ដំឡូងមីស្រស់នេះ ក្រុមហ៊ុនរបស់កម្ពុជាចំនួន២ នឹងផ្គត់ផ្ទង់ដំឡូងមីស្រស់ចំនួន ៦ ៧៩០ ០០០ តោន រយៈពេល ៥ឆ្នាំ ដល់ក្រុមហ៊ុនវៀតណាមចំនួន ១៩ ដោយអនុវត្តទៅតាមលក្ខខណ្ឌនៃកិច្ចសន្យាទិញ-លក់។

គួរបញ្ជក់ផងដែរថា ការចុះកិច្ចសន្យាខាងលើគឺជាកាអនុវត្តលើ MOU ដែលបានចុះហត្ថលេខារវាងសមាគមសហសព័ន្ធដំឡូងមីកម្ពុជា ជាមួយសមាគមដំឡូងមីវៀតណាម ក្នុងបរិមាណ ៩ លានតោន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាក្រកម្ពុជា៕

ព័ត៌មានទាក់ទង