ឧត្តមសេនីយ៍ឯកជួន ណារិន្ទ ជូនដំណឹងពីសកម្មភាពជនបរទេស និងជនជាតិខ្មែរមួយក្រុម បានប្រើប្រាស់ ឧបករណ៌ Fake BTS ដាក់តាមរថយន្ត..

ឯកឧត្តម ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះសារលើបណ្តាញសង្គមផ្ទាល់ខ្លួន នាមុននេះបន្តិច ដែលមានខ្លឹមសារថា
(ខ្ញុំបាទសូមគោរពជម្រាបជូនបងប្អូនពូមីង និងមហាជនជូនជ្រាបថា បច្ចុប្បន្នមានសកម្មភាពជនបរទេស និងជនជាតិខ្មែរមួយក្រុមបានប្រើប្រាស់ ឧបករណ៌ Fake BTS ដាក់តាមរថយន្តដើម្បីបង្កការកាត់ដាច់ ការរំខានឬបង្កការប៉ពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។

ខ្ញុំបានដាក់បទបញ្ជាឱ្យជំនាញស្រាវជ្រាវបង្ក្រាប និងបានរកឃើញសម្ភារៈមួយចំនួនដែលបំរុងនឹងរៀបចំដាក់តាមរថយន្តដើម្បីធ្វើសកម្មភាពទៀត។

ខ្ញុំសូមសំនូមពរដល់បងប្អូនយើង​ កុំចូលរួម​ ឬជួលរថយន្តឱ្យក្រុមនេះបំពាក់ឧបករណ៌ដូចភិនភាគខាងលើឱ្យសោះ​ (ពេលសមត្ថកិច្ចឃាត់ឬចាប់បានដោយមានភ័ស្តុតាងគ្រប់គ្រាន់ដាច់ខាតត្រូវបញ្ជូនទៅឯកឧត្តមព្រះរាជអាជ្ញា​ ទាំងអ្នកប្រព្រឹត្តទាំងមធ្យោបាយធ្វើសកម្មភាពផងដែរ) ។

សូមបងប្អូនចូលរួមជាមួយសមត្ថកិច្ចយើងខ្ញុំ ដើម្បី ប្រជាពលរដ្ឋ និងសង្គមជាតិប្រកបដោយសន្តិសុខ និងសណ្ដាប់ល្អ៕

ព័ត៌មានទាក់ទង