ក្រសួងការពារជាតិ ប្រកាសថា នៅម៉ោង១០ព្រឹកនេះ ថៃប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែក២គ្រាប់ នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ព្រំប្រទល់ស្រុកស្រីស្នំ

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅមុននេះ បានប្រកាសថា នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែក២គ្រាប់ នៅភូមិសាស្ត្រស្ពានអូជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ។

បើតាមក្រសួងការពារជាតិ គឺ៖

-ម៉ោង១០:០៨នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រស្ពានអូជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប។

-ម៉ោង១០:១១នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រស្ពានអូជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប៕

ព័ត៌មានទាក់ទង