ម៉ោងជាង៤រសៀលនេះ សមរភូមិភ្នំខ្មោច បុស្បូវ និងអានសេះ កម្ពុជាបាញ់ស្រោចអាវុធធន់ធ្ងន់ទៅកាន់យោធាថៃ ដើម្បីប្រឆាំងការទន្ទ្រានឈ្លានពានទឹកដី

(ព្រំដែន)៖ នៅវេលាម៉ោងប្រមាណជាង ៤រសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិភ្នំខ្មោច បុស្សស្បូវ និងអានសេះ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បានបាញ់ស្រោចអាវុធធន់ធ្ងន់ទៅកាន់យោធាថៃ ដើម្បីប្រឆាំងការទន្ទ្រានឈ្លានពានទឹកដីពីសំណាក់ក្រុមយោធាថៃ និងដើម្បីឆ្លើយតបតការបាញ់ផ្លោងរបស់ថៃចូលដែនអធិបតេយ្យកម្ពុជា។

កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា នៅតែបន្ដឈរជើងយ៉ាងរឹងមាំគ្រប់សមរភូមិទាំងអស់ បើទោះបីខ្មាំងប្រឹងបាញ់សង្គ្រប់ និងវាយថ្មើរជើងយ៉ាងណាក៏មិនអាចទម្លុះកំពែងការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាបានឡើយ៕

ព័ត៌មានទាក់ទង