ប្រជាពលរដ្ឋខ្មែរ-អាមេរិកកាំង ជួបជុំជាគ្នានៅមុខទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក ដាក់ញត្តិប្រឆាំងប្រទេសថៃ ដែលឈ្លានពានកម្ពុជា រំលោភទាំងស្រុងលើច្បាប់អន្តរជាតិ

(អាមេរិក)៖ ប្រជាពលរដ្ឋខ្មែរ-អាមេរិកកាំង មកពីរដ្ឋម៉ាសាឈូសេត, រដ្ឋផេនស៊ីលវ៉េនញ៉ា, រដ្ឋវើជីនៀ, រដ្ឋធានីវ៉ាស៊ីងតោនឌី.ស៊ី, បុរីញូវយ៉ក និងរដ្ឋតិចសាសយ៉ាងច្រើនកុះករ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានជួបជុំជាគ្នានៅមុខទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ (U.N Headquarter) ធ្វើការសម្តែងមតិ និងបានដាក់ញត្តិប្រឆាំងប្រទេសថៃដែលបាន និងកំពុងឈ្លានពានដោយប្រើកម្លាំងយោធាមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយរំលោភទាំងស្រុងលើច្បាប់អន្តរជាតិ រដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ៕

ព័ត៌មានទាក់ទង