ចិន ជំរុញឲ្យថៃ ឈប់បាញ់កម្ពុជា ជាបន្ទាន់

កាលពីថ្ងៃអង្គារទី២៣ខែធ្នូឆ្នាំ២០២៥ ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ ដោយជំរុញឲ្យភាគីថៃ ឈប់បាញ់កម្ពុជា ជាបន្ទាន់។

សេចក្តីថ្លែងការណ៍នោះ បានដកស្រង់សម្តីប្រេសិតពិសេស តេង ស៊ីជុន ដែលបាននិយាយក្រោយជួបជាមួយនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul, រដ្ឋមន្ត្រីការពារជាតិ Nattaphon Narkphanit, អគ្គមេបញ្ជាការកងទ័ពថៃ Ukrit Boontanon និងលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសថៃ Eksiri Pintaruchi ថា៖ «ចិនព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពបច្ចុប្បន្ននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងមានការសោកស្តាយជាពន់ពេកចំពោះការបាត់បង់អាយុជីវិត និងការភៀសខ្លួនរបស់ប្រជាពលរដ្ឋដែលបង្កឡើងដោយជម្លោះនេះ»។

ក្រសួងបន្តថា៖ «ចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលសម្រុះសម្រួលដោយអាស៊ាន និងគាំទ្រតួនាទីដ៏សំខាន់នៃបេសកកម្មអ្នកសង្កេតការណ៍អាស៊ាន ក្នុងការត្រួតពិនិត្យបទឈប់បាញ់។ ចិនត្រៀមខ្លួនជាស្រេចក្នុងការជួយបង្កើតលក្ខខណ្ឌនិងផ្តល់វេទិកាសម្រាប់កិច្ចសន្ទនា និងការចរចារវាងភាគីទាំងពីរ»៕

ប្រភព៖ Global Times

ព័ត៌មានទាក់ទង