របកគំហើញប្រេងរបស់ក្រុមហ៊ុនអាមេរិក Murphy នៅវៀតណាម អាចជាអណ្ដូងប្រេងធំបំផុតរបស់អាស៊ាន ក្នុងពេល២ទសវត្សរ៍

(HOUSTON)៖ ក្រុមហ៊ុនប្រេង Murphy Oil Corporation របស់សហរដ្ឋអាមេរិកបានឱ្យដឹងកាលពីថ្ងៃទី៧ ខែមករាថាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ខ្លួននៅវៀតណាម បានរកឃើញអណ្ដូងប្រេងដ៏ធំមួយនៅបាតសមុទ្រនៃតំបន់ Hai Su Vang។

នៅលើគេហទំព័ររបស់ខ្លួន ក្រុមហ៊ុន Murphy បាននិយាយថាក្រុមហ៊ុនបុត្រសម្ព័ន្ធ Murphy Cuu Long Tay Oil Co., Ltd., បានរកឃើញអណ្ដូងប្រេងដ៏ធំខាងលើស្ថិតនៅចម្ងាយប្រហែល ៦៥គីឡូម៉ែត្រពីខេត្ត Cuu Long។

តាមក្រុមហ៊ុន Murphy Oil នេះជាអណ្តូងប្រេងដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលត្រូវបានរកឃើញក្នុងពេលជាង ២ទសវត្សរ៍មកនេះ បន្ទាប់ពីអណ្តូងប្រេងមួយនៅឥណ្ឌូណេស៊ី និង មួយទៀតនៅម៉ាឡេស៊ី៕

ព័ត៌មានទាក់ទង