(ភ្នំពេញ)៖ ប្រជានេសាទ ៤រូប ដែលត្រូវបានកងទ័ពជើងទឹកថៃ ចាប់ខ្លួន កាលពីថ្ងៃទី ខែ៦មករា ឆ្នាំ២០២៦ កន្លងទៅ បានវិលត្រឡប់មក វិញហើយ ក្រោយការសម្របសម្រួលពីអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ។
សូមជម្រាបថា កងទ័ពជើងទឹកថៃបានចាប់យកទូកនេសាទប្រជាពលរដ្ឋខ្មែរ១គ្រឿង ដែលមានពលរដ្ឋខ្មែរចំនួន៤នាក់ នេសាទនៅក្បែរនឹងឆ្នេរកោះយ៉ នៅលើផ្ទៃព្រំដែនសមុទ្រកម្ពុជា នៅម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជានេសាទក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានអំពាវនាវដល់ប្រជានេសាទ នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ធ្វើនេសាទនៅតំបន់ជិតៗដែនសមុទ្រកម្ពុជា។


