ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈជូនឯកឧត្ដម ឆាំង យុ ជាឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ មានឋានៈស្មើរដ្ឋមន្ត្រី

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈជូនឯកឧត្ដម ឆាំង យុ ជាឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ មានឋានៈស្មើរដ្ឋមន្ត្រី។

សូមជម្រាបថា ឯកឧត្ដម ឆាំង យុ ត្រូវបានគេស្គាល់ថា ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹតផងដែរ៕

ព័ត៌មានទាក់ទង