មន្ត្រីជំនាញក្រសួងទូរគមនាគមន៍ អំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកលក់អនឡាញ សូមប្រុងប្រយ័ត្ន ចំពោះចុចលើ File ដែលបង្កប់មេរោគ ងាយឱ្យជនល្មើសចូលគ្រប់គ្រងកុំព្យួទ័រ

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិ​ន ក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ ស្តីពី «ផល​ប៉ះពាល់​លើ​ជីវភាពរស់នៅរបស់ពលរដ្ឋ ពីបញ្ហា​នៃ​ការ​បោកប្រាស់​តាម​អ៉ីនធើណែត» លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន​សន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន​នៃ​ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកប្រកបអាជីវកម្មលក់ដូរតាមអនឡាញ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្ញើសារជា File មានបង្កប់មេរោគ ដែលអាចឱ្យជនល្មើសលួចចូលគ្រប់គ្រងកុំព្យួទ័ររបស់បងប្អូន ធ្វើសម្មភាពនានា ដូចជាការគ្រប់គ្រងគណនីផ្សេងៗជាដើម។

សូមស្តាប់ការលើកឡើងរបស់មន្ត្រីជំនាញក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍៖

ព័ត៌មានទាក់ទង