(ហ្សាការតា)៖ នាថ្ងៃសៅរ៍ ទី២៤ ខែមករា ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា មនុស្សចំនួន ៧នាក់បានស្លាប់ និង ៨២នាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានគ្រោះបំណាក់រដីនៅខេត្ត West Java ចំពេលមានសេចក្តីរាយការណ៍ពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់នោះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មន្ត្រីក្នុងតំបន់និយាយថា បំណាក់បាក់ដីកេីតឡេីងនៅភូមិជំរាលភ្នំ West Bandung នៃខេត្ត West Java។ លោក Abdul Muhari អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ ប្រាប់ Reuters ថាអ្នកបាត់ខ្លួនមានចំនួនច្រើន យើងនឹងព្យាយាមបង្កើនប្រសិទ្ធភាពកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅថ្ងៃនេះ។
ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសឥណ្ឌូណេស៉ី ធ្លាប់បានព្រមានពីគ្រោះមហន្តរាយផ្នែកអាកាសធាតុ រួមទាំងភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត West Java សម្រាប់រយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃសុក្រសប្តាហ៍នេះ៕


