កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះធ្វើការអប់រំណែនាំ ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចុះធ្វើការអប់រំណែនាំ ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ ៣៩អនក្រ.បក ដល់អ្នកបេីកបរយានយន្តគ្រប់ប្រភេទ ឱ្យយល់ដឹងពីសុវត្ថិភាពក្នុងការបេីកបរ អត្ថប្រយោជន៍នៃការពាក់មួកសុវត្ថិភាព កុំឱ្យបេីកបរបញ្ច្រាស់ទិសចរាចរណ៍ គោរពផ្លាកសញ្ញា-ភ្លើងសញ្ញាចរាចរណ៍ កុំបេីកបរលេីសល្បឿនកំណត់ ដេីម្បីជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍កេីតឡើងជាយថាហេតុ ៕


