សុនខហិតមីនពីរក្បាលរបស់កម្ពុជា ធ្វើអន្តោប្រវេសន៍ទៅរស់នៅ និងធ្វេីការនៅប្រទេសបូស្លៀរ

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សុនខរបស់អង្គភាព CMAC បានធ្វេីអន្តោប្រវេសន៍ ទៅរស់នៅ និងធ្វេីការងារនៅប្រទេសបូស្លៀរ។

លោកថា CMAC ធ្លាប់តែទិញសុនខពីប្រទេសបូស្លៀរ សម្រាប់បម្រេីការងារនៅកម្ពុជា ឥឡូវនេះអង្គការជាដៃគូ NPA ដែលបានសហការជាមួយអង្គភាព CMAC ចាប់តាំងពីឆ្នាំ១៩៩២-១៩៩៣នោះ បានជាវសុនខទាំង ២ទៅបូស្លៀរវិញម្តង។

 

លោក ហេង រតនា ចាត់ទុកថា នេះជាការពង្រឹងម្ចាស់ការលេីវាសនារបស់យេីង អ្នកខ្លះអាចយល់ថា វាមិនមែនជាសមិទ្ធផលធំដុំអ្វីនោះទេ ប៉ុន្តែយេីងបានយល់ច្បាស់ និងមានមោទនភាពហេីយវាជាមេរៀនជាក់ស្តែងក្នុងការចូលរួមចំណែកលេីមូលដ្ឋាននូវការពង្រឹងស្មារតី និងគោលដៅភាពជាម្ចាស់(ម្ចាស់ការ)របស់កម្ពុជា៕

ព័ត៌មានទាក់ទង