ជនជាតិចិនជាង ៣០០នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធនឹងOnline Scams

ជនជាតិចិនចំនួន ៣១២នាក់ បន្ថែមទៀតសុទ្ធតែជាបុរស ដែលពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្តេញចេញពីកម្ពុជា តាមរយៈយន្តហោះពិសេស នៅថ្ងៃទី៨ ខែកុម្ភៈ។ នេះបើតាមអគ្គនាយដ្ឋានអន្តោរប្រវេសន៍។

អគ្គនាយដ្ឋានអន្តោរប្រវេសន៍ សង្កត់ធ្ងន់ថា ការបណ្ដេញចេញជនជាតិចិនទាំងនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែង​ឡើយ ចំពោះមេខ្លោងដែលនៅពីក្រោយ​។

ព័ត៌មានទាក់ទង