សេចក្តីជូនដំណឹងអំពីការដាក់ពាក្យស្នើសុំ និងសវនាការសាធារណៈ

ពាក្យស្នើសុំរបស់ក្រុមហ៊ុន Boston Gas Company ដែលប្រតិបត្តិអាជីវកម្មក្រោមឈ្មោះ National Grid ស្របតាមច្បាប់សាធារណរដ្ឋម៉ាសាសូសេត ជំពូក ១៦៤ មាត្រា ៩៤ និងបទប្បញ្ញត្តិ ២២០ CMR 5.00 ដើម្បីស្នើសុំការអនុម័តលើការបង្កើនទូទៅនៃអត្រាចែកចាយមូលដ្ឋានសម្រាប់សេវាឧស្ម័នធម្មជាតិ និងការអនុវត្តផែនការកំណត់អត្រាតម្លៃដោយផ្អែកលើសមិទ្ធផលប្រតិបត្តិការ។

 នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៦ ក្រុមហ៊ុន Boston Gas Company ដែលប្រតិបត្តិអាជីវកម្មក្រោមឈ្មោះ National Grid (បន្ទាប់នេះហៅថា «National Grid» ឬ «ក្រុមហ៊ុន») បានដាក់ពាក្យស្នើសុំទៅកាន់នាយកដ្ឋានសេវាសាធារណៈ ដើម្បីស្នើសុំការបង្កើនអត្រាចែកចាយមូលដ្ឋានសម្រាប់សេវាឧស្ម័នធម្មជាតិ។ នាយកដ្ឋានបានចុះបញ្ជីសំណុំរឿងនេះក្រោមលេខ D.P.U. 26-50 ហើយបានពន្យារពេលកាលបរិច្ឆេទមានប្រសិទ្ធភាពនៃការបង្កើនអត្រាដែលបានស្នើឡើង រហូតដល់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៦ ដើម្បីពិនិត្យ និងស៊ើបអង្កេតអំពីភាពសមស្របនៃសំណើរបស់ក្រុមហ៊ុន។ កាលពីលើកចុងក្រោយ ក្រុមហ៊ុនត្រូវបានអនុម័តឱ្យបង្កើនអត្រាចែកចាយមូលដ្ឋាន នៅក្នុងសំណុំរឿង Boston Gas Company, D.P.U. 20-120 (ឆ្នាំ ២០២១)។

National Grid ស្នើសុំបង្កើនអត្រាចែកចាយមូលដ្ឋានសម្រាប់សេវាឧស្ម័នធម្មជាតិ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបង្កើតប្រាក់ចំណូលបន្ថែមប្រមាណ ៣៤២ លានដុល្លារ។ ការខ្វះខាតប្រាក់ចំណូលដែលក្រុមហ៊ុនបានបញ្ជាក់ រួមមានការផ្ទេរចំណាយប្រមាណ ១៩៨ លានដុល្លារ ទៅក្នុងអត្រាចែកចាយមូលដ្ឋាន ដែលពាក់ព័ន្ធនឹងការវិនិយោគមូលធនដែលបានបញ្ចប់រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមកម្មវិធីពង្រឹងប្រព័ន្ធឧស្ម័នរបស់ក្រុមហ៊ុន (GSEP)។ បន្ទាប់ពីការកែសម្រួលទាំងនេះ ការកើនឡើងប្រាក់ចំណូលសរុបដែលបានស្នើឡើង មានប្រមាណ ១៤៤ លានដុល្លារ ដែលក្រុមហ៊ុនបានបញ្ជាក់ថា ស្មើនឹងការកើនឡើង ១២ ភាគរយ នៃប្រាក់ចំណូលពីការចែកចាយ។ ការបង្កើនអត្រាចែកចាយមូលដ្ឋានដែលបានស្នើនេះ គឺជាការកែប្រែមួយបន្ថែមពីលើការផ្លាស់ប្តូរអត្រាផ្សេងៗទៀត ដែលអាចកើតមានក្នុងអំឡុងឆ្នាំ ដូចជា អត្រាផ្គត់ផ្គង់ និងយន្តការកែសម្រួលតុល្យភាពផ្សេងៗ។

 ជាផ្នែកមួយនៃឯកសារដាក់ស្នើរបស់ខ្លួន National Grid បានស្នើអនុវត្តគម្រោងកំណត់អត្រាតម្លៃដោយផ្អែកលើសមិទ្ធផល រយៈពេលប្រាំឆ្នាំ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាចកែសម្រួលអត្រាចែកចាយមូលដ្ឋានសម្រាប់សេវាឧស្ម័នធម្មជាតិជារៀងរាល់ឆ្នាំ តាមរយៈការអនុវត្តរូបមន្តកំណត់ព្រំដែនប្រាក់ចំណូលសរុប ដែលបានគិតបញ្ចូលកត្តាអតិផរណា។

 គម្រោងដែលបានស្នើនេះ ក៏រួមមានយន្តការចែករំលែកអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ការកំណត់នីតិវិធីសម្រាប់សងវិញ ឬត្រឡប់វិញនូវចំណាយខាងក្រៅ ដែលស្ថិតក្រៅការគ្រប់គ្រងរបស់ក្រុមហ៊ុន រួមទាំងការពង្រីកនិយមន័យ ដើម្បីគ្របដណ្តប់លើការវិនិយោគមូលធនសំខាន់ៗមួយចំនួន ការកំណត់យន្តការចែករំលែកប្រាក់ចំណេញលើសកម្រិត និងការចែករំលែកការសន្សំចំណាយជាមួយអតិថិជន ដែលបានកើតឡើងពីការអនុវត្តគម្រោងជំនួសមិនប្រើបំពង់ឧស្ម័នមួយចំនួន។ ជាមួយគ្នានេះ National Grid ក៏បានស្នើសូចនាករសមិទ្ធផលជាក់លាក់ជាច្រើន ដើម្បីវាស់វែងវឌ្ឍនភាពនៃការអនុវត្តកាតព្វកិច្ច និងការប្តេជ្ញារបស់ក្រុមហ៊ុន ក្រោមគម្រោងកំណត់អត្រាតម្លៃដោយផ្អែកលើសមិទ្ធផលនេះ។

National Grid ក៏បានស្នើអនុវត្តយន្តការសម្រាប់សងវិញនូវតម្រូវការប្រាក់ចំណូលបន្ថែមប្រចាំឆ្នាំ ដែលពាក់ព័ន្ធនឹងការវិនិយោគមូលធនដែលចាំបាច់ ដើម្បីអនុវត្តតាមបទប្បញ្ញត្តិសុវត្ថិភាពឧស្ម័ន តាមដែលបានកំណត់ក្នុង 220 CMR 101។ ក្រុមហ៊ុនក៏បានដាក់សំណើបន្ថែមទាក់ទងនឹងសុវត្ថិភាពឧស្ម័ន និងការអនុលោមតាមបទប្បញ្ញត្តិ រួមមានការជ្រើសរើសបុគ្គលិកបន្ថែម និងការកែប្រែការប្រតិបត្តិគណនេយ្យដែលពាក់ព័ន្ធនឹងការជួសជុលជាក់លាក់មួយចំនួន។

 បន្ថែមពីនេះ National Grid ក៏បានស្នើសុំសងវិញជាលើកតែមួយ ក្នុងអំឡុងរយៈពេលអនុវត្តគម្រោងកំណត់អត្រាតម្លៃដោយផ្អែកលើសមិទ្ធផល សម្រាប់ចំណាយដែលពាក់ព័ន្ធនឹងគម្រោងធានាប្រក្រតីភាពពេញវដ្តជីវិត នៃឧស្ម័នធម្មជាតិដែលបានរាវ (LNG) របស់ក្រុមហ៊ុន។ ជាមួយគ្នានេះដែរ National Grid ក៏បានស្នើសុំថវិកា ដើម្បីបង្កើតកម្មវិធីស្រាវជ្រាវ អភិវឌ្ឍន៍ និងសាកល្បង ដែលពាក់ព័ន្ធនឹងទិដ្ឋភាពមួយចំនួននៃប្រតិបត្តិការចែកចាយឧស្ម័ន។

ឯកសារដាក់ស្នើរបស់ National Grid ក៏បានរួមបញ្ចូលព័ត៌មានអំពីវិធីសាស្ត្រចេញវិក្កយបត្រ និងបញ្ហាពាក់ព័ន្ធ ដែលកើតចេញពីការខកខានរបស់ក្រុមហ៊ុនក្នុងការចេញវិក្កយបត្រឲ្យបានទាន់ពេលវេលា ក្នុងរដូវរងារឆ្នាំ ២០២៤–២០២៥។ បញ្ហាទាំងនេះរួមមានសំណើរបស់ក្រុមហ៊ុនក្នុងការសងវិញនូវចំនួនទឹកប្រាក់ទាំងមូល ដែលបានលើកលែង សងប្រាក់វិញ ឬកត់ជាប្រាក់ឥណទានចូលគណនីអតិថិជន ដោយសារការពន្យារពេលក្នុងការចេញវិក្កយបត្រ។

លើសពីនេះ ឯកសារដាក់ស្នើក៏បានបង្ហាញព័ត៌មានអំពីកម្មវិធីអភិវឌ្ឍន៍អាជីវកម្មឧស្ម័នរបស់ក្រុមហ៊ុន និងសំណើសម្រាប់ការសងវិញនូវចំណាយនៃកម្មវិធីនោះផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានស្នើឱ្យពន្យារពេលការសងវិញនូវចំណាយមួយចំនួនដែលពាក់ព័ន្ធនឹង GSEP ដើម្បីបន្ថយផលប៉ះពាល់លើវិក្កយបត្រ ដែលអាចកើតឡើងពីការស្នើសុំបង្កើនអត្រាតម្លៃលើកនេះ។

 ឯកសារដាក់ស្នើរបស់ក្រុមហ៊ុនក៏បានរួមបញ្ចូលសំណើសម្រាប់ការកែសម្រួលលើប្រភេទប្រាក់ចំណូល និងចំណាយមួយចំនួន ព្រមទាំងការសងវិញនូវចំណាយនៃការវិនិយោគមូលធនមួយចំនួន ដែលបានអនុវត្តរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦។ លើសពីនេះ ឯកសារដាក់ស្នើក៏បានផ្តល់ព័ត៌មានអំពីផលប៉ះពាល់ដែលកើតចេញពីការលក់ក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួននៅរដ្ឋរ៉ូដអាយឡិនផងដែរ។

 សំណើរបស់ National Grid ក៏រួមមានបទបញ្ជាក់ពាក់ព័ន្ធនឹងប្រាក់សោធននិវត្តន៍ ការកាត់រំលស់ និងពន្ធដារ។ ជាមួយគ្នានេះ ក្រុមហ៊ុនបានស្នើសុំកែប្រែរចនាសម្ព័ន្ធអត្រាតម្លៃ រួមមានការបង្កើនថ្លៃសេវាអតិថិជន ការបង្កើតប្រព័ន្ធបញ្ចុះតម្លៃសម្រាប់អតិថិជនមានប្រាក់ចំណូលទាបជាច្រើនកម្រិតសម្រាប់អ្នកមានសិទ្ធិ និងការរួមបញ្ចូលថ្នាក់អត្រាតម្លៃចាស់ៗ (មានន័យថា ថ្នាក់អត្រារបស់ Boston Gas Company និង Colonial Gas Company)។ ក្រុមហ៊ុនក៏បានស្នើសុំកែប្រែតារាងអត្រាតម្លៃ ដើម្បីអនុវត្តសំណើនានារបស់ខ្លួនផងដែរ។

ខាងលើនេះ មិនមានបំណងបង្ហាញបញ្ជីបញ្ហាទាំងអស់ដែលបានលើកឡើងនៅក្នុងឯកសារដាក់ស្នើរបស់ក្រុមហ៊ុននោះទេ។ ព័ត៌មានបន្ថែមអំពីសំណើដែលបានរៀបរាប់ខាងលើ ក៏ដូចជាសំណើផ្សេងទៀតទាំងអស់ដែលបានដាក់ស្នើដោយ National Grid អាចស្វែងរកបាននៅក្នុងឯកសារដាក់ស្នើរបស់ក្រុមហ៊ុន ដែលបានដាក់បង្ហោះនៅលើគេហទំព័ររបស់នាយកដ្ឋាន ដូចដែលបានបញ្ជាក់ខាងក្រោម។

 ក្រៅពីបញ្ហា និងសំណើដែលបានលើកឡើងក្នុងឯកសារដាក់ស្នើរបស់ National Grid នោះ នាយកដ្ឋានក៏អាចពិនិត្យពិចារណាក្នុងនីតិវិធីនេះផងដែរ ចំពោះបញ្ហាដែលពាក់ព័ន្ធនឹងវិក្កយបត្រដែលបានចេញដោយអ្នកម៉ៅការភាគីទីបី សម្រាប់ការជួសជុលសំណង់បេតុង និងអាស្វាល់ ដែលកាលពីមុនបានចុះបញ្ជីសម្រាប់ការស៊ើបអង្កេតក្រោមសំណុំរឿង D.P.U. 25-176។

 

National Grid បានបញ្ជាក់ថា ប្រសិនបើសំណើរបស់ខ្លួនត្រូវបានអនុម័តតាមការស្នើសុំ នោះ អតិថិជនអាចរំពឹងទុកនូវផលប៉ះពាល់លើវិក្កយបត្រដូចខាងក្រោម៖ 

 

សម្រាប់អតិថិជននៅក្នុងតំបន់សេវាកម្មរបស់ Boston Gas Company

អតិថិជនលំនៅឋានប្រើសម្រាប់កំដៅ ដែលទទួលសេវាកម្មក្រោមអត្រា R-3 និងប្រើប្រាស់ឧស្ម័នជាមធ្យម 106 therms ក្នុងមួយខែក្នុងរដូវរងា នឹងជួបប្រទះការកើនឡើងវិក្កយបត្រប្រចាំខែចំនួន 23.66 ដុល្លារ (8.4 ភាគរយ)។

  • អតិថិជនលំនៅឋានមិនប្រើសម្រាប់កំដៅ ដែលទទួលសេវាកម្មក្រោមអត្រា R-1 និងប្រើប្រាស់ឧស្ម័នជាមធ្យម 14 therms ក្នុងមួយខែក្នុងរដូវរងា នឹងជួបប្រទះការកើនឡើងវិក្កយបត្រប្រចាំខែចំនួន 4.99 ដុល្លារ (9.3 ភាគរយ)។
  • អតិថិជនលំនៅឋានមានប្រាក់ចំណូលទាប ប្រើសម្រាប់កំដៅ ដែលទទួលសេវាកម្មក្រោមអត្រា R-4 និងប្រើប្រាស់ឧស្ម័នជាមធ្យម 765 therms ក្នុងមួយឆ្នាំ នឹងជួបប្រទះផលប៉ះពាល់លើវិក្កយបត្រ ដែលអាស្រ័យលើកម្រិតប្រាក់ចំណូល និងការចាត់ចូលក្នុងថ្នាក់បញ្ចុះតម្លៃសម្រាប់អ្នកមានប្រាក់ចំណូលទាបដែលសមស្រប។ ផលប៉ះពាល់លើវិក្កយបត្រ អាចមានចន្លោះចាប់ពីការកើនឡើង 17.0 ភាគរយ ដល់ការថយចុះ 65.0 ភាគរយ។
  • អតិថិជនលំនៅឋានមានប្រាក់ចំណូលទាប មិនប្រើសម្រាប់កំដៅ ដែលទទួលសេវាកម្មក្រោមអត្រា R-2 និងប្រើប្រាស់ឧស្ម័នជាមធ្យម 164 therms ក្នុងមួយឆ្នាំ នឹងជួបប្រទះផលប៉ះពាល់លើវិក្កយបត្រ ដែលអាស្រ័យលើកម្រិតប្រាក់ចំណូល និងការចាត់ចូលក្នុងថ្នាក់បញ្ចុះតម្លៃសម្រាប់អ្នកមានប្រាក់ចំណូលទាបដែលសមស្រប។ ផលប៉ះពាល់លើវិក្កយបត្រ អាចមានចន្លោះចាប់ពីការកើនឡើង 19.0 ភាគរយ ដល់ការថយចុះ 64.0 ភាគរយ។

សម្រាប់អតិថិជននៅក្នុងតំបន់សេវាកម្មអតីតរបស់ Colonial Gas Company

 

  • អតិថិជនលំនៅឋានប្រើសម្រាប់កំដៅ ដែលទទួលសេវាកម្មក្រោមអត្រា R-3 និងប្រើប្រាស់ឧស្ម័នជាមធ្យម 106 therms ក្នុងមួយខែក្នុងរដូវរងា នឹងជួបប្រទះការកើនឡើងវិក្កយបត្រប្រចាំខែចំនួន 24.76 ដុល្លារ (9.4 ភាគរយ)។
  • អតិថិជនលំនៅឋានមិនប្រើសម្រាប់កំដៅ ដែលទទួលសេវាកម្មក្រោមអត្រា R-1 និងប្រើប្រាស់ឧស្ម័នជាមធ្យម 14 therms ក្នុងមួយខែក្នុងរដូវរងា នឹងជួបប្រទះការកើនឡើងវិក្កយបត្រប្រចាំខែចំនួន 5.14 ដុល្លារ (10.0 ភាគរយ)។
  • អតិថិជនលំនៅឋានមានប្រាក់ចំណូលទាប ប្រើសម្រាប់កំដៅ ដែលទទួលសេវាកម្មក្រោមអត្រា R-4 និងប្រើប្រាស់ឧស្ម័នជាមធ្យម 765 therms ក្នុងមួយឆ្នាំ នឹងជួបប្រទះផលប៉ះពាល់លើវិក្កយបត្រ ដែលអាស្រ័យលើកម្រិតប្រាក់ចំណូល និងការចាត់ចូលក្នុងថ្នាក់បញ្ចុះតម្លៃសម្រាប់អ្នកមានប្រាក់ចំណូលទាបដែលសមស្រប។ ផលប៉ះពាល់លើវិក្កយបត្រ អាចមានចន្លោះចាប់ពីការកើនឡើង 18.0 ភាគរយ ដល់ការថយចុះ 65.0 ភាគរយ។
  • អតិថិជនលំនៅឋានមានប្រាក់ចំណូលទាប មិនប្រើសម្រាប់កំដៅ ដែលទទួលសេវាកម្មក្រោមអត្រា R-2 និងប្រើប្រាស់ឧស្ម័នជាមធ្យម 164 therms ក្នុងមួយឆ្នាំ នឹងជួបប្រទះផលប៉ះពាល់លើវិក្កយបត្រ ដែលអាស្រ័យលើកម្រិតប្រាក់ចំណូល និងការចាត់ចូលក្នុងថ្នាក់បញ្ចុះតម្លៃសម្រាប់អ្នកមានប្រាក់ចំណូលទាបដែលសមស្រប។ ផលប៉ះពាល់លើវិក្កយបត្រ អាចមានចន្លោះចាប់ពីការកើនឡើង 20.0 ភាគរយ ដល់ការថយចុះ 64.0 ភាគរយ។

សម្រាប់អតិថិជនពាណិជ្ជកម្ម និងឧស្សាហកម្ម៖

  • អតិថិជនពាណិជ្ជកម្ម និងឧស្សាហកម្មអាចរំពឹងថា ផលប៉ះពាល់លើវិក្កយបត្រនឹងខុសគ្នាតាមករណី។ តាមការបញ្ជាក់របស់ក្រុមហ៊ុន ដោយផ្អែកលើបរិមាណប្រើប្រាស់មធ្យមប្រចាំខែក្នុងរដូវរងា និងអាស្រ័យលើបរិមាណប្រើប្រាស់ ប្រភេទអត្រាតម្លៃ ព្រមទាំងថាតើអតិថិជនត្រូវបានចាត់ថ្នាក់ឡើងវិញដោយសារសំណើរួមបញ្ចូលប្រភេទអត្រាតម្លៃរបស់ក្រុមហ៊ុនឬអត់ នោះ ផលប៉ះពាល់លើវិក្កយបត្រប្រចាំខែអាចមានចន្លោះចាប់ពីការថយចុះ 37.5 ភាគរយ ដល់ការកើនឡើង 37.8 ភាគរយ។

ព័ត៌មានបន្ថែមអំពីផលប៉ះពាល់លើវិក្កយបត្រ និងព័ត៌មានលម្អិតអំពីឯកសារដាក់ស្នើនេះ អាចស្វែងរកបានតាមគេហទំព័រខាងក្រោម៖

https://mass.gov/info-details/national-grid-2026-gas-base-distribution-rate-case/

‎អគ្គមេធាវីនៃរដ្ឋ Massachusetts («អគ្គមេធាវី») បានដាក់ជូនសេចក្តីជូនដំណឹងស្នើចូលជាគូភាគី ‎‎ក្នុងករណីនេះ ដោយអនុវត្តតាម G.L. c. 12, § 11E(a)។ បន្ថែមពីនេះ ដោយអនុវត្តតាម G.L. c. 12, § ‎‎11E(b) អគ្គមេធាវីបានដាក់ជូនសេចក្តីជូនដំណឹងអំពីការជួលអ្នកជំនាញ និងទីប្រឹក្សា ‎‎ដើម្បីជួយដល់ការស៊ើបអង្កេតលើឯកសារដាក់ស្នើរបស់ក្រុមហ៊ុន ហើយបានស្នើសុំការអនុម័តពីនាយកដ្ឋាន ‎‎ដើម្បីចំណាយថវិកាអតិបរមាចំនួន 600,000 ដុល្លារ សម្រាប់គោលបំណងនេះ។ យោងតាម G.L. c. 12, § ‎‎11E(b) ចំណាយដែលកើតឡើងពីការជួលអ្នកជំនាញ និងទីប្រឹក្សារបស់អគ្គមេធាវី ‎‎អាចត្រូវបានសងវិញតាមរយៈអត្រាតម្លៃរបស់ក្រុមហ៊ុន។‎

នាយកដ្ឋាននឹងរៀបចំការសវនាការសាធារណៈដោយចូលរួមផ្ទាល់ ដើម្បីទទួលយកមតិយោបល់ពីសាធារណជនចំពោះសំណើរបស់ក្រុមហ៊ុន ដូចខាងក្រោម៖

 

ថ្ងៃទី 18 ខែមីនា ឆ្នាំ 2026 វេលាម៉ោង 7:00 យប់

Lowell Senior Center

276 Broadway Street

Lowell, Massachusetts 01854

មានសេវាបកប្រែជាភាសា អេស្ប៉ាញ ព័រទុយហ្គាល់ប្រេស៊ីល និងខ្មែរ។

ថ្ងៃទី 23 ខែមីនា ឆ្នាំ 2026 វេលាម៉ោង 7:00 យប់

North Quincy High School

316 Hancock Street

North Quincy, Massachusetts 02171

មានសេវាបកប្រែជាភាសា ចិន (ម៉ាន់ដារីន) និងកាន់តូនីស។

ថ្ងៃទី 26 ខែមីនា ឆ្នាំ 2026 វេលាម៉ោង 7:00 យប់

Dennis-Yarmouth Intermediate Middle School Auditorium

286 Station Avenue

South Yarmouth, Massachusetts 02664

មានសេវាបកប្រែជាភាសា ព័រទុយហ្គាល់ប្រេស៊ីល។

ថ្ងៃទី 31 ខែមីនា ឆ្នាំ 2026 វេលាម៉ោង 7:00 យប់

Haverhill High School Auditorium

137 Monument Street

Haverhill, Massachusetts 01832

មានសេវាបកប្រែជាភាសា អេស្ប៉ាញ។

ថ្ងៃទី 6 ខែមេសា ឆ្នាំ 2026 វេលាម៉ោង 7:00 យប់

Breed Middle School Auditorium

90 O’Callaghan Way

Lynn, Massachusetts 01905

មានសេវាបកប្រែជាភាសា អេស្ប៉ាញ។

ថ្ងៃទី 9 ខែមេសា ឆ្នាំ 2026 វេលាម៉ោង 7:00 យប់

Acton Town Hall Auditorium

472 Main Street

Acton, Massachusetts 01720

មានសេវាបកប្រែជាភាសា ចិន (ម៉ាន់ដារីន) និងក្រេអូលហៃទី។

ថ្ងៃទី 15 ខែមេសា ឆ្នាំ 2026 វេលាម៉ោង 7:00 យប់

Massachusetts Department of Public Utilities

One South Station, ជាន់ទី 3

Boston, Massachusetts 02111

មានសេវាបកប្រែជាភាសា អេស្ប៉ាញ ចិន (ម៉ាន់ដារីន) ក្រេអូលបារាំង វៀតណាម និងព័រទុយហ្គាល់ប្រេស៊ីល។

 

 

បន្ថែមពីលើការសវនាការសាធារណៈដោយចូលរួមផ្ទាល់ខាងលើ នាយកដ្ឋាននឹងរៀបចំសវនាការសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក ដោយប្រើប្រព័ន្ធវីដេអូសន្និសីទ Zoom នៅថ្ងៃទី 13 ខែមេសា ឆ្នាំ 2026។ ការសវនាការនេះនឹងចាប់ផ្តើមនៅម៉ោង 7:00 យប់។

អ្នកចូលរួមអាចចូលរួមការសវនាការបានតាមរយៈកុំព្យូទ័រ ស្មាតហ្វូន ឬថេប្លេត ដោយបញ្ចូលតំណភ្ជាប់ខាងក្រោម៖

https://us06web.zoom.us/j/88522494757

មិនចាំបាច់ទាញយកកម្មវិធីជាមុនឡើយ។

 សម្រាប់អ្នកដែលចង់ចូលរួមតាមសម្លេងតែប៉ុណ្ណោះ អាចទូរស័ព្ទចូលតាមលេខ 1-646-558-8656 (មិនមែនលេខឥតគិតថ្លៃ) ហើយបញ្ចូលលេខសម្គាល់សន្និសីទ (Webinar ID): 885 2249 4757។

 សេវាបកប្រែភាសានឹងមានផ្តល់ជូនតាមប្រព័ន្ធ Zoom ជាភាសា អេស្ប៉ាញ ចិន (ម៉ាន់ដារីន និងកាន់តូនីស) ខ្មែរ ព័រទុយហ្គាល់ប្រេស៊ីល និងរុស្ស៊ី។ អ្នកចូលរួមអាចជ្រើសរើសភាសាបកប្រែ ដោយចុចប៊ូតុង “សេវាបកប្រែភាសា» នៅក្នុងម៉ឺនុយខាងក្រោមនៃអេក្រង់កម្មវិធី Zoom ហើយជ្រើសរើសភាសាដែលត្រូវការ (រួមមាន ភាសាអង់គ្លេស អេស្ប៉ាញ ចិនម៉ាន់ដារីន និងកាន់តូនីស ខ្មែរ ព័រទុយហ្គាល់ប្រេស៊ីល និងរុស្ស៊ី)។

 នាយកដ្ឋាននឹងទទួលយកមតិយោបល់ជាលាយលក្ខណ៍អក្សរពីសាធារណជន ចំពោះឯកសារដាក់ស្នើរបស់ក្រុមហ៊ុន រហូតដល់ពេលបញ្ចប់ម៉ោងធ្វើការ (ម៉ោង 5:00 ល្ងាច) នៅថ្ងៃទី 30 ខែមេសា ឆ្នាំ 2026។ មតិយោបល់ជាលាយលក្ខណ៍អក្សរអាចផ្ញើតាមអ៊ីមែលទៅកាន់ dpu.efiling@mass.gov និង DPU2650.GridRateCase@mass.gov ហើយផ្ញើចម្លងទៅឱ្យមេធាវីតំណាងក្រុមហ៊ុន លោក Robert J. Humm, Esq. តាមអ៊ីមែល rhumm@keeganwerlin.com

 សូមចំណាំថា ដើម្បីធានាភាពតម្លាភាព មតិយោបល់ទាំងអស់ដែលទទួលបាន នឹងត្រូវបង្ហោះលើគេហទំព័ររបស់នាយកដ្ឋានតាមដែលបានទទួល ដោយមិនធ្វើការលាក់បាំងព័ត៌មានផ្ទាល់ខ្លួន ដូចជា អាសយដ្ឋាន លេខទូរស័ព្ទ ឬអាសយដ្ឋានអ៊ីមែលឡើយ។ ដូច្នេះ សូមពិចារណាអំពីកម្រិតព័ត៌មានដែលលោកអ្នកចង់បង្ហាញ នៅពេលដាក់ស្នើមតិយោបល់។

 នាយកដ្ឋានលើកទឹកចិត្តយ៉ាងខ្លាំងឱ្យសាធារណជនដាក់ស្នើមតិយោបល់តាមអ៊ីមែល។ ទោះជាយ៉ាងណា ប្រសិនបើសមាជិកសាធារណជនមិនអាចផ្ញើមតិយោបល់ជាលាយលក្ខណ៍អក្សរតាមអ៊ីមែលបានទេ អាចផ្ញើជាច្បាប់ក្រដាសទៅកាន់៖

Peter A. Ray, Secretary, Department of Public Utilities,

One South Station, Boston, Massachusetts 02110។

 បុគ្គលណាមួយដែលមានបំណងចូលរួមក្នុងដំណាក់កាលពិនិត្យភស្តុតាងនៃនីតិវិធីនេះ ត្រូវដាក់ពាក្យស្នើសុំអនុញ្ញាតឱ្យចូលរួម មិនឱ្យយឺតជាងម៉ោង 5:00 ល្ងាច នៅថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2026។ ពាក្យស្នើសុំអនុញ្ញាតឱ្យចូលរួម ត្រូវបំពេញតាមលក្ខខណ្ឌទាំងផ្នែកពេលវេលា និងខ្លឹមសារ ដែលបានកំណត់ក្នុងបទប្បញ្ញត្តិ 220 CMR 1.03។ ការដែលនាយកដ្ឋានទទួលបានពាក្យស្នើសុំ នឹងត្រូវបានចាត់ទុកថាជាការដាក់ស្នើជាផ្លូវការ ហើយជាមូលដ្ឋានសម្រាប់កំណត់ថាពាក្យស្នើសុំនោះបានដាក់ស្នើទាន់ពេលវេលាឬអត់។

 ពាក្យស្នើសុំដែលដាក់ស្នើយឺត អាចត្រូវបានបដិសេធថាមិនទាន់ពេលវេលា លើកលែងតែមានមូលហេតុសមស្រប ដែលអាចអនុញ្ញាតឱ្យលើកលែងបាន តាមបទប្បញ្ញត្តិ 220 CMR 1.01(4)។ ដើម្បីឱ្យត្រូវបានអនុញ្ញាត ពាក្យស្នើសុំត្រូវបំពេញលក្ខខណ្ឌសិទ្ធិភាពក្នុងការឈរជាភាគី ដូចដែលបានកំណត់ក្នុងច្បាប់រដ្ឋម៉ាសាសូសេត ស្តីពីនីតិវិធីរដ្ឋបាល។ ការឆ្លើយតបទាំងអស់ចំពោះពាក្យស្នើសុំអនុញ្ញាតឱ្យចូលរួម ត្រូវដាក់ស្នើមិនឱ្យយឺតជាងម៉ោង 5:00 ល្ងាច នៃថ្ងៃធ្វើការទីពីរ បន្ទាប់ពីពាក្យស្នើសុំនោះត្រូវបានដាក់ស្នើ។

 ឯកសារទាំងអស់ត្រូវដាក់ស្នើទៅកាន់នាយកដ្ឋានជាទម្រង់ PDF ដោយភ្ជាប់ជាមួយអ៊ីមែល ហើយផ្ញើទៅកាន់អាសយដ្ឋាន dpu.efiling@mass.gov និង DPU2650.GridRateCase@mass.gov ព្រមទាំងផ្ញើទៅកាន់មេធាវីតំណាងក្រុមហ៊ុនតាមអាសយដ្ឋានអ៊ីមែលដែលបានបញ្ជាក់ខាងលើ។

 អត្ថបទនៅក្នុងអ៊ីមែល ត្រូវបញ្ជាក់ព័ត៌មានដូចខាងក្រោម៖

១. លេខសំណុំរឿងនៃនីតិវិធី (D.P.U. 26-50)؛

២. ឈ្មោះបុគ្គល ឬក្រុមហ៊ុនដែលដាក់ស្នើឯកសារ؛ និង

៣. ចំណងជើងពិពណ៌នាសង្ខេបអំពីឯកសារ។

 ឯកសារទាំងអស់ដែលបានដាក់ស្នើជាទម្រង់អេឡិចត្រូនិក នឹងត្រូវបង្ហោះលើគេហទំព័ររបស់នាយកដ្ឋាន តាមរយៈប្រព័ន្ធបន្ទប់ឯកសារអនឡាញ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន (បញ្ចូលលេខ “26-50”) តាមអាសយដ្ឋាន៖

https://eeaonline.eea.state.ma.us/DPU/Fileroom/dockets/bynumber

ក្នុងករណីដែលបុគ្គល ឬអង្គភាពណាមួយ មានបំណងដាក់មតិយោបល់ ឬដាក់ពាក្យសុំចូលរួម តាមសេចក្តីជូនដំណឹងនេះ ការដាក់ស្នើជាទម្រង់អេឡិចត្រូនិក ដូចដែលបានរៀបរាប់ខាងលើ គឺគ្រប់គ្រាន់ហើយ។

 សម្រាប់ការស្នើសុំឯកសារជាទម្រង់ដែលអាចប្រើប្រាស់បានសម្រាប់មនុស្សមានពិការភាព (រួមមាន អក្សរប្រៃល៍ អក្សរធំ ឯកសារអេឡិចត្រូនិក ឬទម្រង់សម្លេង) សូមទាក់ទងទៅកាន់អ្នកសម្របសម្រួល ADA របស់នាយកដ្ឋាន តាមអាសយដ្ឋានអ៊ីមែល eeadiversity@mass.gov ឬទូរស័ព្ទលេខ (617) 626-1282។

 សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងឯកសារដាក់ស្នើរបស់ National Grid សូមទាក់ទងមេធាវីតំណាងក្រុមហ៊ុន ដែលបានបញ្ជាក់ខាងលើ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងសេចក្តីជូនដំណឹងនេះ សូមទាក់ទងតាមអាសយដ្ឋានអ៊ីមែល DPU2650.GridRateCase@mass.gov