ឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មបដិកា

(ហ្សាការតា)៖ ក្រសួងកិច្ចការសេដ្ឋកិច្ចនៃប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងនៅថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ថាឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយស្ដីពីពាណិជ្ជកម្មបដិការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការចុះហត្ថលេខាខាងលើដែលធ្វើឡើងដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់ឥណ្ឌូណេស៊ី លោក Airlangga Hartarto និងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer កើតមានឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនកាលពីឆ្នាំ២០២៥ បានយល់ព្រមបញ្ចុះពន្ធគយលើទំនិញនាំចូលពីឥណ្ឌូណេស៊ី ពី៣២ភាគរយ មកនៅត្រឹម ១៩ភាគរយ។

ប៉ុន្តែ សេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងមិនត្រូវបានបញ្ចូលក្នុងសេចក្ដីថ្លែងការណ៍នោះទេ។ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទៅកាន់ ទីក្រុងវ៉ាស៊ីនតោន ដើម្បីកិច្ចព្រមព្រៀង និងចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

លោក Prabowo និងលោក ត្រាំ នៅថ្ងៃសុក្រនេះដែរបានចុះហត្ថលេខាលើឯកសារមួយមានចំណងជើងថា «ការអនុវត្តកិច្ចព្រមព្រៀងឆ្ពោះទៅរកយុគសម័យមាសថ្មីមួយ សម្រាប់សម្ព័ន្ធភាពអាមេរិក និងឥណ្ឌូណេស៊ី ដែលសេតវិមាននិយាយថានឹងជួយដល់ប្រទេសទាំង២ក្នុងការពង្រឹងសន្តិសុខសេដ្ឋកិច្ច លើកកម្ពស់កំណើនសេដ្ឋកិច្ច និងបន្តឆ្ពោះទៅរកភាពរុងរឿងរបស់ពិភពលោក»

ព័ត៌មានទាក់ទង