​តើ​ប្រធានាធិបតី​​កូរ៉េខាងត្បូង​រូបណាខ្លះ​ ធ្លាប់ជាប់ពន្ធនាគារ?

1. លោក Chun Doo-hwan (កាន់អំណាច ១៩៨០-១៩៨៨)

លោកត្រូវបានកាត់ទោសប្រហារជីវិត ប៉ុន្តែក្រោយមកក៏បន្ធូរមកត្រឹមជាប់ពន្ធនាគារអស់មួយជីវិតវិញ ពីបទធ្វើរដ្ឋប្រហារ និងការបង្ក្រាបបាតុកម្មនៅទីក្រុង ក្វាងជូ។ លោកត្រូវបានលើកលែងទោសនៅឆ្នាំ១៩៩៧។

2. លោក Roh Tae-woo (កាន់អំណាច ១៩៨៨-១៩៩៣)

លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១៧ឆ្នាំ ពីបទពុករលួយ និងចូលរួមក្នុងរដ្ឋប្រហារ ប៉ុន្តែលោកក៏ត្រូវបានលើកលែងទោសជាមួយលោក Chun Doo-hwan ដែរ នៅឆ្នាំដដែលនោះ។
3. លោក Lee Myung-bak (កាន់អំណាច ២០០៨-២០១៣)

លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១៥ឆ្នាំ ពីបទពុករលួយ និងទទួលសំណូកពីក្រុមហ៊ុន Samsung។ លោកត្រូវបានលើកលែងទោសដោយប្រធានាធិបតី Yoon Suk Yeol កាលពីចុងឆ្នាំ ២០២២។

4. លោកស្រី Park Geun-hye (កាន់អំណាច ២០១៣-២០១៧)

លោកស្រីជាប្រធានាធិបតីស្រីដំបូងគេដែលត្រូវបានសភាដកហូតតំណែង និងកាត់ទោសឲ្យជាប់ពន្ធនាគារ២៤ឆ្នាំ ពីបទពុករលួយនិងបែកធ្លាយការណ៍សម្ងាត់រដ្ឋ។ យ៉ាងណា លោកស្រីត្រូវបានលើកលែងទោសវិញកាលពីចុងឆ្នាំ២០២១។

5. លោក Yoon Suk Yeol (កាន់អំណាច ២០២២-២០២៤)

យោងតាមព័ត៌មានចុងក្រោយក្នុងខែកុម្ភៈឆ្នាំ២០២៦នេះ លោកត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពីបទដឹកនាំការបះបោរ ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកកាលពីចុងឆ្នាំ ២០២៤៕

ប្រភព៖ BBC

ព័ត៌មានទាក់ទង